CamNews

ព័ត៌មានអន្តរជាតិ 

តើដឹងទេថា មហាអំណាចជប៉ុនចំណាយប្រាក់ប៉ុនណា សងដល់ប្រទេសដែលទទួលផលខូចខាត ដោយសារសង្រ្គាមលោកលើកទី២ ?

(ជប៉ុន)៖ យោងតាមមាត្រា១៤ នៃសន្ធិសញ្ញាសនិ្តភាពជាមួយជប៉ុន ឆ្នាំ១៩៥១ បានចែងថា «ជប៉ុនគួរតែផ្តល់សំណងដល់ប្រទេសសម្ព័ន្ធមិត្ត សម្រាប់ផលខូចខាត និងការឈឺចាប់ ដែលខ្លួនបង្កឡើងក្នុងសង្គ្រាមលោកលើកទីពីរ។ ប្រទេសជប៉ុនត្រូវចូលមកតុចរចាជាមួយនឹងមហាអំណាច ជាសម្ព័ន្ធមិត្តឱ្យបានឆាប់បំផុត»។ យោងតាមគេហទំព័រ Wikipedia សំណងសម្រាប់ផលខូចខាតដោយសារសង្រ្គាម បានអនុលោមតាមសន្ធិសញ្ញា សន្ដិភាពទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ ជាមួយប្រទេសជប៉ុនឆ្នាំ១៩៥១ ដែលក្នុងនោះរួមមាន៖

* សហរដ្ឋអាមេរិក ត្រូវទទួលសំណង៥៥០ លានដុល្លារ ស្មើនឹង១៩៨ពាន់លានយ៉េន (ឆ្នាំ១៩៥៦) 
* ប្រទេស វៀតណាម ត្រូវទទួលសំណង៣៩លានដុល្លារ ស្មើនឹង១៤.០៤ពាន់លានយ៉េន (ឆ្នាំ១៩៥៩) 
* កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ត្រូវទទួលសំណង៤.៥លានផោន ស្មើនឹង៤.៥៤១០៩ពាន់លានយ៉េន ដើម្បីផ្តល់សំណងទៅអ្នកជាប់ពន្ធធនាគារ ដោយសារសង្គ្រាមក្នុងឆ្នាំ១៩៥២។

ប្រទេសជប៉ុន បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយ៤៩ប្រទេស សរុបចំនួន៥៤កិច្ចព្រមព្រៀងទ្វេភាគី ដែលក្នុងនោះរួមមាន៖

* ប្រទេស ភូមា ទទួលសំណង ២០លានដុល្លារ (ឆ្នាំ១៩៥៤ និងឆ្នាំ១៩៦៣)
* ប្រទេស សាធារណរដ្ឋកូរ៉េ ទទួលសំណង ៣០០លានដុល្លារ (ឆ្នាំ១៩៦៥)
* ប្រទេស ឥណ្ឌូនេស៊ី ទទួលសំណង ២២៣.០៨លានដុល្លារ (ឆ្នាំ១៩១៩៥៨)
* សហរដ្ឋអាមេរិក ទទួលសំណង ៥២៥លានដុល្លារ (ឆ្នាំ១៩១៩៦៧)
* ប្រទេស ម៉ាឡេស៊ី ទទួលសំណង ២៥លានម៉ាឡេស៊ីដុល្លារ (គិតជាលុយម៉ាឡេស៊ី)(ឆ្នាំ១៩៦៧)
* ប្រទេស ថៃ ទទួលសំណង ៥.៤ពាន់លានយ៉េន (គិតជាជប៉ុន)(ឆ្នាំ១៩៥៥)
* ប្រទេស ហូឡង់ទទួលសំណង ១០លានដុល្លារ (ឆ្នាំ១៩៥៦)
* ប្រទេស អេស្ប៉ាញ (ទទួលសំណង៥,៥ លានដុល្លារ(ឆ្នាំ១៩៥៧)
* ប្រទេស ឡាវ (គ្មានរបាយការណ៍អំពីប្រាក់សំណង ឆ្នាំ១៩៥៨)
* ប្រទេស កម្ពុជា (គ្មានរបាយការណ៍អំពីប្រាក់សំណង) (ឆ្នាំ១៩៥៩)
* ប្រទេស ម៉ុងហ្គោលី (គ្មានរបាយការណ៍អំពីតួលេខនៃប្រាក់សំណង (ឆ្នាំ១៩៧៧)
* ប្រទេស ស្វីស (គ្មានរបាយការណ៍អំពីតួលេខនៃប្រាក់សំណង) 
* ប្រទេស ស៊ុយអែត (គ្មានរបាយការណ៍អំពីតួលេខនៃប្រាក់សំណង)
* ប្រទេស ដាណឺម៉ាក (គ្មានរបាយការណ៍អំពីតួលេខនៃប្រាក់សំណង)

ការផ្តល់សំណងនេះបានចាប់ផ្តើមពីឆ្នាំ១៩៥៥ ហើយត្រូវការរយៈពេល២៣ឆ្នាំ ទើបអាចបញ្ចប់បាន ដោយវាបានបញ្ចប់នៅឆ្នាំ១៩៧៧។ សម្រាប់ប្រទេស ចិន បានប្រកាសមិនទាមទារប្រាក់សំណងខូចខាត ដោយសារសង្គ្រាមពីជប៉ុនឡើយ។ ជាមួយគ្នានេះដែរ តាមរយៈសេចក្តីថ្លែងការណ៍រួមរវាងសហសូវៀត និងជប៉ុន ឆ្នាំ១៩៥៦ សហភាពសូវៀតក៏បានលើកលែងសិទ្ធរបស់ខ្លួនក្នុងការទាមទារប្រាក់សំណងពីជប៉ុន ហើយភាគីទាំងពីរ បានលើកលែងសិទ្ធមិនទទួលប្រាក់សំណងដោយសារផលខូចខាតពីសង្គ្រាមដូចគ្នា។

ជប៉ុន ធ្លាប់បង្កការវាយប្រហារនៅអាស៊ី និងចង់ពង្រីកឥទ្ធិពលរបស់ខ្លួននៅទីនោះ ក្នុងសម័យសង្គ្រាម។ ប៉ុន្តែប្រទេសជប៉ុនបានរក្សាទំនួលខុសត្រូវរបស់ខ្លួន ក្នុងការផ្តល់សំណងខូចខាត ដោយសារស្នាដៃរបស់ខ្លួន។ ហេតុនេះទើបជប៉ុនត្រូវការពេលវេលាជាច្រើនឆ្នាំ ដើម្បីផ្តល់ប្រាក់សំណង ជាច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសទាំងអស់ខាងលើ។

ចំណែកកម្ពុជាវិញ ! ជាប្រទេសដែលរងនូវទំងន់ពីការទម្លាក់គ្រាប់បែកច្រើនប្រភេទ រួមមានគ្រាប់បែកគីមី ពីសំណាក់មហាអំណាចអាមេរិក នៅចន្លោះឆ្នាំ១៩៧០ ដល់ ១៩៧៥ ប្រមាណជិត៣លានតោន ប៉ុន្តែបែរជាត្រូវអាមេរិកទាមទារបំណុលជិត៥០០លានដុល្លារទៅវិញ។ អាមេរិកមិនមានភាពថ្លៃថ្នូរ មិនក្លាហានទទួលស្គាល់កំហុសរបស់ខ្លួនដូចជប៉ុន។ ទម្ងន់គ្រាប់បែកបេ៥២ គ្រាប់ចង្កោម គ្រាប់បែកគីមី បានធ្វើឲ្យពលរដ្ឋខ្មែរជាងកន្លះលាននាក់ស្លាប់ ហើយគ្រាប់បែកគីមីនោះ នៅតែបន្តបង្កទុក្ខទោសដល់ពលរដ្ឋកម្ពុជា រហូតដល់បច្ចុប្បន្ននេះ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Japan Tokyo WWII WWIII Int news Hot news