ព័ត៌មានអន្តរជាតិ ៖ រយៈពេលមិនដល់ ២៤ម៉ោងផងនោះ ព័ត៌មានដែលថា បន្ទប់ទឹកនៅឯអាកាស យានដ្ឋានអន្តរជាតិរបស់ប្រទេសជប៉ុន ដែលបានបំពាក់ ក្រដាសអនាម័យសម្រាប់ស្មាតហ្វូន នោះ ទទួលបានភាពល្បីល្បាញជាខ្លាំង ខណៈ ក្រដាសអនាម័យសម្រាប់ស្មាតហ្វូនទាំងនោះ មានសមត្ថ ភាពខ្ពស់ក្នុងការកំចាត់មេរោគដែលមាននៅលើទូរស័ព្ទដៃស្មាតហ្វូន ។
ជាការចំណាយដោយផ្ទាល់ពីសំណាក់ ក្រុមហ៊ុនទូរស័ព្ទដៃយក្សរបស់ប្រទេសជប៉ុន NTT Docomo ក្រដាសអនាម័យសម្រាប់ស្មាតហ្វូន ឬ 'Smartphone toilet paper' ត្រូវបានភ្ជាប់មកជាមួយនូវ ព័ត៌ មានលម្អិតស្តីពី ការតភ្ជាប់ Wifi នៅទីសាធារណៈរបស់ក្រុមហ៊ុនទូរស័ព្ទដៃ NTT Docomo ក៏ដូចជា បញ្ជាក់ពី travel app ទូរស័ព្ទដៃក្រុមហ៊ុនខ្លួនដូចគ្នាដែរ ។ ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម ប្រតិកម្មទៅលើ ចេតនាបង្កើនការយល់ដឹង អនាម័យខាងលើ ខណៈអ្នកខ្លះសឹងតែមិនជឿ ។
គួររំឮកថា ក្រដាសអនាម័យសម្រាប់ស្មាតហ្វូន ឬ 'Smartphone toilet paper' ត្រូវបានបំពាក់ទៅក្នុង បន្ទប់ទឹកចំនួន ៧ ខណៈវានឹងបន្តវត្តមានរបស់ខ្លួន រហូតដល់ចុងខែមីនា ឆ្នាំ ២០១៧ នេះបើយោង តាមសារព័ត៌មានក្នុងស្រុកប្រទេសជប៉ុន ដកស្រង់សម្តីពីក្រុមហ៊ុន NTT Docomo ។
គួរបញ្ជាក់ថា ជប៉ុនមានបច្ចេកវិទ្យាខ្ពស់ ទាក់ទិនទៅនឹងសុវត្ថិភាព និង អនាម័យនៅក្នុងបន្ទប់ទឹក ដែលនាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយភាពស្អាត។ យោងតាមការគូសបញ្ជាក់ ពី ក្រុមហ៊ុន NTT Docomo នៅលើទំព័រផ្លូវការ Youtube ឲ្យដឹងថា មេរោគនៅលើទូរស័ព្ទដៃស្មាតហ្វូនមានច្រើនជាងដល់ទៅ ៥ដង បើធៀបទៅនឹងមេរោគដែលមាននៅលើចានបង្គន់ ។ ដូច្នេះ ជាប្រការ ចាំបាច់បំផុត ដែលត្រូវបំពាក់ ក្រដាសអនាម័យសម្រាប់ស្មាតហ្វូន ឬ 'Smartphone toilet paper' ក្នុង គោលបំណងតែមួយគត់ ដើម្បីឲ្យភ្ញៀវទេសចរមកលេងជប៉ុន អាចសម្អាតមេរោគចេញពីទូរស័ព្ទដៃ បាន ចឹងទេពួកគេអាចដើរកំសាន្តដោយរីករាយ និងសុវត្ថិភាពបំផុត ដោយពុំខ្លាចឆ្លងមេរោគ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី