តាកែវៈ បើទោះជា កើតមកជាមនុស្ស ដូចគេឯងក៏ពិតមែន តែកុមារាម្នាក់នេះ មានរូបរាង្គចម្លែក
ជាពិសេសនោះ គឺក្បាលតូចចម្លែក ខុសពីមនុស្សម្នាធម្មតា ដែលអ្នកស្រុកភូមិ តែងតែឲ្យឈ្មោះ
ថា ជាត្រកូល ស៊ុន គឺជា ស៊ុន អ៊ូខុង មកចាប់កំណើត នៅប្រទេសខ្មែរ បន្ទាប់ពីជូនលោកគ្រូថាំង
ចេង ទៅចម្លងធម៌រួចរាល់ហើយ ។
បុរស ប្រាក់ មឿន រស់នៅភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបុរីជលសា និងជាឪពុក របស់កុមារា ម៉ន
បុណ្យ ដែលមាន ក្បាលតូចចម្លែម ដូចជាសត្វស្វា បានរៀបរាប់ប្រាប់ថា កាលពីកំណើតកូនគាត់
នេះ គឺរូបគាត់យល់សប្ដិ ឃើញ មានកុមារាម្នាក់ មកសុំគាត់ រស់នៅជាមួយក្នុងក្រុមគ្រួសារ របស់
គាត់ តែរូបគាត់បានប្រកែកថា ក្មួយឯងកុំមករស់ នៅជាមួយនឹងក្រុមគ្រួសារ របស់ពូអីព្រោះថា ក្នុង
ក្រុមគ្រួសាពូក្រីក្រណាស់ តែកុមារនោះ មិនយល់ព្រម បែរជា ឆ្លើយតបថា ទោះជាក្រយ៉ាងណា ក៏
សុខចិត្តរួមសុខ រួមទុក្ខជាមួយដែរ អ្វីដែលចម្លែកជាងនេះ គឺនៅថ្ងែដែលកូន គាត់នេះកើតមក រូប
គាត់ផ្ទាល់មានឃើញព្រះច័ន្ទរះ រហូតដល់ទៅពីរលើមេឃតែមួយ ។
រីឯស្រ្ដី សោ ណាក់ ជាប្រពន្ធរបស់លោក ប្រាក់ មឿន និងត្រូវជាម្ដាយ របស់កុមារា ម៉ន បុណ្យ ក៏
បានឲ្យដឹង បន្ថែម ទាក់ទងទៅនឹងកូនរបស់គាត់ដែរថា នៅពេលដែលកូនរបស់គាត់ កើតមកភ្លាម
គឺមានក្បាលតូច ប៉ុនផ្លែ ក្រសាំង (ប៉ុនមួយក្បាប់ដៃ) និងមានទម្ងន់ ១គីឡូក្រាមប៉ុណ្ណោះ ។ តែទោះ
ជាយ៉ាងណាក៏ដោយ រូបគាត់រឹតតែ ផ្ដល់នូវសេចក្ដីស្រលាញ់ ចំពោះកូនម្នាក់នេះច្រើន ជាងកូន
ផ្សេងៗ ឯទៀត ព្រោះថា កូននេះអភ័ព្វទៅហើយ ដែលមានក្បាលតូចចម្លែក បើសិនជារូបគាត់
បោះបង់ចោលទៅទៀតនោះ គឺរឹតតែអភ័ព្វទៅទៀតហើយ ម្យ៉ាងទៀត កូនរបស់គាត់នេះ តាំងពី
កើតមកកាលណា មិនសូវជាមានជំងឺអ្វីធ្ងន់ធ្ងរ ផ្ដល់ផលលំបាក ដល់រូប គាត់នោះដែរ ។
ចំពោះអ្នកស្រុកភូមិជិតខាង ក៏បានឲ្យ ដឹងបន្ថែមទៀតថា ពួកគាត់មិនដែលឃើញក្មេង ដែលកើត
មក មានក្បាល តូចចម្លែកបែបនេះនោះទេ ព្រមទាំងអាចរស់រៀន មានជីវិតបានទៀតផង អ្វីដែល
បណ្ដាយឲ្យពួកគាត់ ដាក់ឈ្មោះ កូននេះថា ជាស៊ុនអ៊ូខុងនោះ គឺដោយសារតែមានក្បាលតូចចម្លែក
រួមទាំងអត្តចរិត រពិលរប៉ូច ដូចជាសត្វស្វា ដែលនៅមិនចេះស្ងៀមមួយកន្លែងនោះទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល