CamNews

តន្រ្តី 

2NE1 វាយលុកយកលេខ ១ គ្រប់ទីកន្លែង

2NE1 បានត្រឡប់មកវិញជាមួយនិង បទថ្មីរបស់គេ ដែលទើបតែចេញកាលពីម្សិលមិញនេះ
ដែលមានចំណងជើងថា " Falling In Love " ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា​ ។

ទើបតែចេញបាន ១ ថ្ងៃប៉ុណ្ណោះបទ " Falling In Love " បានវាយលុកយកតំណែងលេខ ១ សឹង
តែគ្រប់គេហទំព័រតន្ត្រី ទាំងធំតូច ទាំងក្នុងនិងក្រៅប្រទេសកូរ៉េ ។ បទចំរៀងជាចង្វាក់ Reggae
នេះមិនពិបាក នឹងទាក់ទាញទស្សនិកជនឡើយ គួបផ្សំជាមួយនិងពាក្យពេជ្យក្នុងបទនោះទៀត
ធ្វើអោយ ទស្សនិកជនកាន់តែជក់ចិត្ត ។



ការគាំទ្ររបស់ទស្សនិកជន ធ្វើអោយ 2NE1 វាយយកតំណែងលេខ ១ ក្នុងគេហទំព័រចំរៀងនៅ
កូរ៉េទាំង ៩ គេហទំព័រក្នុងមួយពព្រិចភ្នែក ។ គេហទំព័រទាំងនោះមានដូចជា Melon, Mnet, olleh
Music, Bugs, Soribada, Monkey3 , Naver Music, Daum Music, និង Cyworld ។ 2NE1 ក៏ជាប់
ចំណាត់ថ្នាក់លេខ ១ នៅក្នុង Itunes របស់ ភីលីពីន សិង្ហបូរី វៀតណាម ម៉ាឡេស៊ី និង តៃវ៉ាន់
ផងដែរ ។



2NE1 នឹងសំដែងបង្ហាញខ្លួន ជាមួយនិងបទ " Falling In Love " ជាលើកដំបូងនៅថ្ងៃទី ១១ មិថុនា
២០១៣ ក្នុងកម្មវិធី M Countdown ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: 2ne1 new music video mv music singer star kpop