CamNews

ព័ត៌មានជាតិ 

ចូលរឹតក កម្មការិនីកាត់ដេរ ប្លន់យក ម៉ូតូ គ្រឿងអលង្ការ និងលុយកាក់អស់ មួយ ចំនួន នៅសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ ៖ កម្មការិនីកាត់ដេរម្នាក់ ត្រូវ បានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ ជួល ដោយ
មានស្នាមរឹតក ដែលករណីនេះ ត្រូវបានសាក្សី នៅកន្លែងកើតហេតុ អះអាង ថា ជាអំពើប្លន់យក
ទ្រព្យសម្បត្ដិខណៈដែលអធិការនគរបាល ខណ្ឌមានជ័យ លោក ហ៊ី ណារិន្ទ មិនទាន់អាចបញ្ជាក់
ជា ផ្លូវការថា ជាករណីប្លន់ ឬមួយជាករណីអ្វីផ្សេង ដោយរង់ចាំមន្ដ្រីបច្ចេកទេសបញ្ជាក់លទ្ធផល។

យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា កាលពី វេលាម៉ោងប្រមាណ
៨ និង៣០នាទី ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ នេះ មាន ការ ភ្ញាក់ផ្អើល និងឆោឡោមួយបាន
កើតឡើង នៅក្នុងបន្ទប់ជួលរបស់កម្មការិនីកាត់ដេរម្នាក់ ស្ថិតនៅបន្ទប់លេខ ២៤ ក្រុមទី៣ ភូមិទ្រា៤
សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មាន ជ័យ បន្ទាប់ពីគេប្រទះឃើញកម្មការិនីកាត់ ដេរ ថោង ផល្លា អាយុ
ជាង ៣០ឆ្នាំ ដែល ជួលបន្ទប់ស្នាក់នៅខាងលើនេះ តែម្នាក់ឯង ដេកស្លាប់ ដោយមានស្លាមរឹតក ។
សាក្សីនៅកន្លែងកើតហេតុ បានបន្ដថា ករណីនេះជាសកម្មភាពប្លន់សម្លាប់ ដោយ សារតែក្រោយ
កើតហេតុ ក្រុមចោរបាន យកម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ មួយគ្រឿង ខ្សែក លុយ
កាក់ និង ទ្រព្យសម្បត្ដិមួយចំនួនទៀត ហើយទ្រព្យ សម្បត្ដិនៅក្នុងផ្ទះ និងរបស់របរត្រូវបាន ក្រុម
ចោររើកកាយពេញបន្ទប់ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មកមូលដ្ឋាន ដែលចុះទៅពិនិត្យនៅកន្លែង កើតហេតុនោះ
បានឱ្យដឹងថា ជនរងគ្រោះ ថោង ផល្លា ដែលមានស្រុកកំណើត នៅភូមិ ពោធិ៍ច្រេះ ឃុំអណ្ដូង
អណ្ដែត ស្រុករមាស ហែក ខេត្ដស្វាយរៀង ត្រូវបានជនសង្ស័យ រឹតក រហូតដល់ស្លាប់ក្នុងបន្ទប់
របស់ខ្លួន ។ បើតាមសមត្ថកិច្ច ដែលសាក សួរសាក្សី និង សាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា
មុន ពេលកើតហេតុ នៅវេលាម៉ោងកើតហេតុ ខាងលើ សាច់ញាតិដែលមានបន្ទប់ជួលក្បែរ ស្ដ្រី
រងគ្រោះ បាន យក បាយម្ហូបទៅឱ្យដោយ គិតថា ជនរងគ្រោះមានជំងឺ ប៉ុន្ដែ ពេលទៅ ដល់បន្ទប់
នារីរងគ្រោះ ស្រាប់តែឃើញ បន្ទប់ចាក់សោរពីក្រៅ ។ ពេលនោះក្រុម គ្រួសារ ក៏បាន ទាក់ទងទៅ
សមត្ថកិច្ចមូល ដ្ឋាន ឱ្យចុះមកជួយអន្ដរាគមន៍ភ្លាមៗតែ ម្ដង ដោយទម្លុះទ្វារបន្ទប់ចូលទៅខាងក្នុងក៏
ឃើញស្ដ្រីរងគ្រោះ ត្រូវឃាតកសម្លាប់ ដោយរឹតក បាត់ទៅហើយ ។

ទាក់ទិនករណី រឹតកប្លន់យកទ្រព្យ សម្បត្ដិខាងលើនេះ អធិការនគរបាលខណ្ឌ មានជ័យ លោក
ហ៊ីណារិន្ទ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ
២០១៣ នេះ ថា លោកមិនទាន់អាចកំណត់អត្ដសញ្ញាណ ជនសង្ស័យបាននៅឡើយទេ ខណៈ
ដែល សមត្ថកិច្ចបាន និងកំពុងធ្វើការ ស្រាវជ្រាវ លើករណីនេះ ។

លោក ហ៊ី ណារិន្ទ ក៏មិនបានបញ្ជាក់ផង ដែរថា ករណីនេះជាករណីប្លន់ ឬជាករណីអ្វី ផ្សេង ដោយ
លោកអះអាងថា រង់ចាំការ បញ្ជាក់ពីមន្ដ្រីបច្ចេកទេសសិន ។ យ៉ាងណា ក៏ដោយទាំងប្រជាពលរដ្ឋ
និងសាច់ញាតិស្ដ្រី រងគ្រោះ នៅកន្លែងកើតហេតុនោះបាន អំពាវនាវឱ្យសមត្ថកិច្ចខណ្ឌមានជ័យ
មេត្ដា ធ្វើការស្រាវជ្រាវ យ៉ាងយក ចិត្ដទុកដាក់ ដើម្បីតាមស្វែងរកចាប់ខ្លួន ជនសង្ស័យទាំង នេះ
ពីព្រោះករណីមួយចំនួននាពេលកន្លង ទៅ ដែលក្រុមចោរចូលទៅសម្លាប់ជនរង គ្រោះនៅក្នុងផ្ទះ
ដើម្បី ប្លន់យកទ្រព្យ សម្បត្ដិនោះ នគរបាលខណ្ឌមានជ័យមិន ទាន់មានការឃាត់ខ្លួនជនណាម្នាក់
បានទេ ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ