CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះបំផ្លាញ ផ្ទះលក់កាហ្វេ ២ខ្នងទាំងព្រឹក

ភ្នំពេញៈ ផ្ទះលក់កាហ្វេ២ខ្នង ត្រូវបានក្លាយ ជាចំណីព្រះអគ្គីទាំងព្រលឹមអុរ បណ្តាលឲ្យខូចខាត
ទ្រព្យសម្បត្តិអស់ មួយចំនួនធំ តែត្រូវបានសមត្ថកិច្ចជួយ អន្តរាគមន៍ទប់ស្កាត់មិន ឲ្យឆេះរាល
ដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាង នោះទេ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៥ទៀបភ្លឺ អគ្គិភ័យដ៏សន្ធោស
ន្ធៅ បានឆាបឆេះ ផ្ទះលក់កាហ្វេមួយកន្លែងស្ថិតនៅតាមបណ្តោយ ផ្លូវ២៧១ សង្កាត់បឹងសាឡាង
ខណ្ឌទួលគោក។ អគ្គិភ័យនេះ បណ្តាលឲ្យផ្ទះ២ខ្នង ត្រូវបានឆាបអស់ទាំងស្រុង និងរាលដាលដល់
ផ្ទះអ្នកជិតខាងបន្តិចផងដែរ។

សមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា ក្រោយកើតគ្រោះអគ្គិភ័យសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្រ្តី
ជំនាញពន្លត់អគ្គិ ភ័យរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើរថយន្ត៥គ្រឿង និង
ប្រើទឹកអស់៨រថយន្ត ទើបបាញ់ ពន្លត់អណ្តាតព្រះអគ្គីឲ្យរលត់ទៅវិញទាំងស្រុង។

ទោះជាយ៉ាណា ទំហំ នៃការខូចខាត និងមូលហេតុ ដែលបណ្តាលឲ្យមានអគ្គិភ័យនេះ មិនទាន់
មានការបញ្ជាក់ពី សមត្ថកិច្ចនៅឡើយទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

Cebu Pacific Air

Tags: national news