CamNews

តារា 

Carat Cheung ប្រាប់ថា ខ្លួនមិនមែនល្បីព្រោះ ចុងកាំបិតនោះទេ

Carat Cheung ក្រោយពេលដែលបានទទួលក្លាយជា Miss Hong Kong ២០១២ មកនោះនាងត្រូវ
បានគេវាយប្រហារជាមួយពាក្យចចាមអារាមជាច្រើនជាពិសេសគឺថានាងឈ្នះក្លាយជាបវកញ្ញា
ហុងកុង ដោយសារមុខកាំបិតតែម្ដង។ ហើយអ្នកប្រើប្រាស់ Internet ជាច្រើនបាននិយាយថានាង
Tracy Chu ទើបសាកសមក្លាយជា Miss Hong Kong ជាង។


តែយ៉ាងណានាងនៅតែមិនទទួលស្គាល់ថានាងបានធ្វើការវះកាត់អ្វីនោះទេណាមួយក៏មិនទាន់
ជាមានភស្តុតាងណាដែលបង្ហាញថានាងពិតជាបានធ្វើការវះកាត់មែននោះទេ។ តារាចិនកើត
នៅកាណាដារូនេះក៏បានប្រាប់ផងដែរថានាងមិនដែលគិតថាចូលរួមកម្មវិធី Miss Hong Kong
នោះទេ រហូតដល់ឆ្នាំ ២០០៩ ដែលនាងសម្រេចចិត្តថាចូលរួមប៉ុន្តែត្រូវចាញ់ក្រោមទេពកោសល្យ
របស់ Eliza Sam ទើបបណ្ដាលអោយនាង សម្រេចចិត្តថានឹងយកតំណែងនេះអោយបាន។

នាងក៏បានប្រាប់ផងដែរថាពេលនេះខ្លួនកំពុងតែប្រជែងជាមួយនឹង Myolie Wu ដើម្បីទទួលបាន
ឈ្មោះជាតួរស្រីឯកក្នុងខ្សែភាពយន្តថ្មីរឿង Golden Faith៕

ដោយ៖ ផានិត
ប្រភពពី៖ jaynestars 


Tags: carat cheung chinese star