CamNews

ទេសចរណ៍ 

ទេសភាពដ៏ស្រស់ស្អាតរបស់បឹង Nikko

បឹង Nikko រឺហៅម្យ៉ាងទៀតថាបឹង Chuzenji ជាបឹងធំបំផុតមួយនៅក្នុងខេត្ត Togichi ប្រទេស
ជប៉ុន ល្បីឈ្មោះជាតំបន់ដែលមានទេសភាពដ៏ស្រស់ស្អាតប្រៀបបាននឹងការរៀបរាប់នៅក្នុង
កំណាព្យរបស់កវីល្បីៗ រួមជាមួយនឹងតំបន់ទឹកធ្លាក់ជាច្រើនគួរជាទីមនោរម្យ។



ស្ថិតនៅភាគខាងជើងនៃបឹង Nikko គឺភ្នំ Nantai ដែលមានកំពស់ខ្ពស់សន្លឹម នៅទិសពាយព្យ
គឺជាតំបន់ខ្ពង់រាប Senjouga ដែលមានផ្ទៃលាតសន្ធឹងល្វឹងល្វើយ ភាគខាងត្បូងនៃបឹងគឺកោះ
Hacchodejima ដែលសណ្តូកខ្លួនយ៉ាងវែងនិងមានរាងរាវ។ នៅជុំវិញបឹង Nikko មានបរិវេណ
ធំទូលាយនិងមានតំបន់ទេសចរណ៍ផ្សេងៗទៀតជាច្រើន ក្នុងនោះមានទាំងតំបន់ទេសចរណ៍
វប្បធម៌និង​​ សាសនា ដែលមានដូចជាប្រាសាទ Nikko Futarasan,អារាម Chuzen�ជាដើម។

ត្រូវបានគេដាក់ឈ្មោះអោយថាជា" ម៉ាស៊ីនត្រជាក់" របស់តំបន់ Kantou អាកាសធាតុនៅទី
នោះពេលខ្លះអាចធ្លាក់រហូតដល់ -២០ អង្សារសេក៏មាន។ បឹង Nikko ទទួលបានចំនួនភ្ញៀវ
ទេសចរណ៍ទៅកំសាន្តនៅទីនោះយ៉ាងច្រើនកុះករក្នុងមួយឆ្នាំៗ នៅក្នុងរដូវត្រជាក់ពួកអាច
ទៅជីស្គីលើទឹកកកលេងកំសាន្ត... នៅក្នុងរដូវក្តៅពួកគេទៅលំហែរនៅទឺនោះនិងងូតទឹក
លេងនៅឯជ្រោះដែលមានប្រភពទឹកក្តៅ ក៏ដូចជាការជិះស្គីលើទឹកកកនៅក្នុងតំបន់កំសាន្ត
ល្បីៗមួយចំនួន និងបោះតង់នៅទីនោះជាដើម...។

​បឹង Nikko ត្រូវបានរកឃើញដោយព្រះសង្ឃមួយអង្គនៅឆ្នាំ ៧៨២ នៅពេលដែលព្រះសង្ឃ
អង្គនោះនិមន្តឡើងលើភ្នំ Nantai ។ ហើយបឹង Nikko នេះត្រូវបានកើតឡើងពីកំអែរភ្នំភ្លើង
ដែលហូរចេញពីភ្នំ Nantai នេះឯង ដែលធ្លាប់បានព្រះចៅអធិរាជ Meiji ដាក់រហ័សនាមថា
"បឹងសំណាង" នៅពេលបានមកទស្សនានៅតំបន់នេះ។

ដូចគ្នានេះដែរ តំបន់ទាំងឡាយដែលនៅជុំវិញបឹង Nikko នេះក៏ធ្លាប់មាននៅក្នុងរឿងពេ្រង
និទានបុរាណល្បីៗដែលគួរអោយជក់ចិត្តផងដែរ ។ តំបន់ខ្ពង់រាប Senjouga មានការទាក់ទង
នៅក្នុងរឿងព្រេងស្តីពីសង្គ្រាមរវាងអារក្សភ្នំ រីឯភ្នំ Nantai មានទាក់ទងនៅក្នុងរឿងអាទិទេព
ព្រិល និងអាទិទេពព្រះពាយ...។

នៅសរទរដូវ បឹង Nikko មានទេសភាពស្រស់ត្រកាលស្លឹកឈើប្តូរពណ៌ អាកាសធាតុបរិសុទ្ធ
ត្រជាក់ហាក់មានមន្តស្នេហ៍ទាក់ទាញដល់ភ្ញៀវទេសចរណ៍អោយមកកំសាន្តនៅទីនោះមិន
ចេះដាច់។ ចាប់ពីកំឡុងខែកញ្ញា ប្រសិនជាយើងឈរសំឡឹងមើលពីទីខ្ពស់ យើងនឹងឃើញ
តំបន់ដែលនៅជុំវិញបឹង Nikko ប្រៀបបាននឹងផ្ទាំងគំនូរមានពណ៌ចំរុះ និងប្រែប្រួលជារៀង
រាល់ថ្ងៃ។ នៅលើខ្នងភ្នំ និងនៅតាមដងវិថីតូចៗដែលនៅជុំវិញបឹង Nikko នៅពេលដែលរដូវ
រំហើយចាប់ផ្តើមចូលខ្លួនមកសន្សឹមៗនោះស្លឹកឈើទាំងឡាយក៏ចាប់ផ្តើមប្រែពណ៌ទៅជា
ពណ៌លឿង ក្រហម ជាបណ្តើរផងដែរ៕


ប្រភព៖ 24H
ដោយ៖ រស្មី

Tags: japanamazingtraveltourtourismbeautifulprettynice placenikko lakechuzenjitogichinantai mountainhacchodejimanikko futarasanchuzen temple