CamNews

ព័ត៌មានជាតិ 

ឃាត់រថយន្ដ ដឹកឈើប្រណីត ១គ្រឿង នៅស្រុកអូរយ៉ាដាវ

រតនគីរី ៖ រថយន្ដឡង់គ្រីស័រ ១គ្រឿង ផ្ទុកឈើប្រណីតពេញ ត្រូវបាន     កម្លាំងនគរបាល
បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កម្លាំងនគរបាល ប្រឆាំងបទល្មើសខេត្ដ និង កម្លាំងនគរ
បាលមូលដ្ឋាន ព្រមទាំងរដ្ឋបាល ព្រៃឈើ បានឃាត់កាលពីវេលាម៉ោង ៨ និង  ៥នាទីយប់
ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៣   ស្ថិតនៅភូមិគងយ៉ុក ឃុំប៉ាតេ   ស្រុកអូរយ៉ាដាវ  ខេត្ដរតនគីរី
ប៉ុន្ដែ ពេល ឃាត់រថយន្ដនោះ អ្នកបើករថយន្ដបានរត់ គេចខ្លួនបាត់ ។

នាយការិយាល័យ   ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ដរតនគីរី លោក នូវ ដារ៉ា បាន ឱ្យដឹងថា
មុនឈានទៅដល់ការឃាត់ រថយន្ដខាងលើនេះ  កម្លាំងសមត្ថកិច្ចរបស់  លោក ទទួលបាន
ព័ត៌មានសម្ងាត់ថា មាន រថយន្ដឡង់គ្រីស័រ ស៊េរីចាស់ ពណ៌សំបក ឪឡឹក   ពាក់ស្លាកលេខ
ភ្នំពេញ ២សេ ០០១៦ ធ្វើចរាចរណ៍តាមបណ្ដោយផ្លូវជាតិ   លេខ ៧៨ ក្នុងទិសដៅឆ្ពោះទៅ
ប្រទេស វៀតណាម ។ លោកបន្ដថា ក្រោយពីទទួល   ព័ត៌មានខាងលើនេះ   អង្គភាពរបស់
លោក បានសុំយោបល់ពីថ្នាក់លើ និងព្រះរាជអាជ្ញា ទើបឈាន    ទៅដល់ការឃាត់រថយន្ដ
ផ្ទុក ឈើប្រណីត ១គ្រឿងនេះ ។

លោក នូវ ដារ៉ា បានបន្ដថា ក្រោយការឃាត់រថយន្ដ កម្លាំងសមត្ថកិច្ចរបស់លោក បានឆែក
ឆេរ ហើយពិនិត្យឃើញមានឈើ ប្រណីតប្រភេទធ្នុងជាច្រើនសន្លឹក ដែល មានប្រវែង ១,២
ម៉ែត្រ និងមុខកាត់ ២០ គុណនឹង៤០ ១០គុណនឹង៤០ ជាច្រើន សន្លឹក ។

នាយការិយាល័យរូបនេះ បានបន្ដថា   បច្ចុប្បន្ន រថយន្ដដឹកឈើប្រណីត និងឈើ ប្រណីត
ត្រូវបានរក្សាទុកនៅកន្លែងសមត្ថ កិច្ច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news