CamNews

ព័ត៌មានជាតិ 

រថយន្ដកុងតឺន័រ ថយដាក់ស៊ីម៉ងត៍ ដាច់កាឡេ រអិលទៅមុខ បុករបាំងថ្ម ចែកទ្រូងផ្លូវ ស្ទះចរាចរ ជាង១ម៉ោង

ភ្នំពេញ ៖ រថយន្ដកុងតឺន័រ ដឹកស៊ីម៉ងត៍ពេញមួយគ្រឿង នៅពេលដែលថយគូថ ដាក់ស៊ីម៉ងត៍
ឱ្យផ្ទះលក់ស៊ីម៉ងត៍ ឆាយ វ៉ាន់ហាត ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ មុខផ្សារហេង លី ក្នុង
ខណ្ឌទួលគោក បានដាច់កាឡេ រួចហើយ រអិលទៅមុខ ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាល
ឱ្យបាក់អស់៣កង់ ហើយបង្កឱ្យស្ទះចរាចរជាង ១ម៉ោង តាំងពី ចំណុចស្ពានអាកាស៧មករា
រហូតមកដល់ចំណុចកើតហេតុ ។

មន្ដ្រីនគរបាលចរាចរជើងគោក ដែលចុះទៅជួយ អន្ដរាគមន៍ គ្រោះថ្នាក់ចរាចរនេះ បានឱ្យដឹងថា
កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៣នេះ រថយន្ដកុងតឺន័រ ដឹកស៊ី
ម៉ងត៍ពេញមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣អា១២៧៨ បាន ថយគូថ ដាក់ស៊ីម៉ងត៍
ស្រាប់តែពេលនោះដាច់កាឡេ ធ្វើឱ្យរថយន្ដរអិលទៅមុខ បុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់
អស់៣កង់ ។

មន្ដ្រីនគរបាលចរាចររូបនេះបានបន្ដថា ក្រោយកើតហេតុ ដោយសារតែរថយន្ដធំ ហើយដាច់កាឡេ
ទៅមុខលែងរួច នៅកាត់ទទឹងផ្លូវ ធ្វើឱ្យកកស្ទះចរាចរយ៉ាងខ្លាំង ប៉ុន្ដែត្រូវបានកម្លាំងនគរបាលចរាចរ
ជើងគោក និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ជួយបញ្ជាចរាចរ ដោយឱ្យរថយន្ដធំៗធ្វើដំណើរផ្លូវផ្សេង
ពោល អនុញ្ញាតឱ្យតែរថយន្ដធុនតូច និងម៉ូតូឆ្លងកាត់ទីនោះ។

យ៉ាងណាក៏ដោយ រហូតមកដល់វេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃដដែលនេះ រថយន្ដកុងតឺន័រមិន
ទាន់ត្រូវបានស្ទូច និងបើកចេញ នៅឡើយទេ ដោយរង់ចាំអ្នកបើករថយន្ដ ទៅទិញកាឡេថ្មី យកមក
ប្ដូរផ្លាស់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ