CamNews

សប្បុរសធម៌ 

លោកយាយ ទី លាង អាយុ ៩០ ឆ្នាំ សូមក្តីមេត្តា ពីសប្បុរសជន ដើម្បីបន្តជីវិតរស់នៅ

កំពង់ឆ្នាំង ៖ លោកយាយ  ទី លាង អាយុ ៩០ ឆ្នាំ រស់នៅក្នុងខ្ទមប្រក់ស្លឹក តែម្នាក់ឯង នៅភូមិ
ព្រៃកោះ  ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោកយាយ ទី លាង បានរៀបរាប់ប្រាប់
មជ្ឈមណ្ឌលពត៌មាន ដើមអម្ពិល ឲ្យដឹងថា លោកយាយ ធ្លាប់មានគ្រួសារមានកូន ក្នុងបន្ទុករហូត
ដល់ ៤ នាក់ ប៉ុន្តែត្រូវបានស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទាំងប្តី និងកូន បន្សល់ទុក
ឲ្យលោកយាយ រស់នៅតែម្នាក់ឯង រហូតដល់សព្វថ្ងៃ។

លោកយាយបាន រៀបរាប់បន្តទៀតថា បច្ចុប្បន្ន លោកយាយមានវ័យចាស់ជរា មានជំងឺប្រចាំកាយ
រស់នៅអាស្រ័យ ញាតិជិតខាង ហុចបាយសម្លម្តងម្កាល ។ បច្ចុប្បន្នលោកយាយ បានជួបប្រទះនូវ
កង្វះខាត ស្បៀងអាហារ និងប្រាក់សម្រាប់ព្យាបាលជំងឺប្រចាំកាយ ប៉ុន្តែយ៉ាងនេះក្តី លោកយាយ
បានតស៊ូ ក្នុងជីវិតឯកា តែម្នាក់ឯង យ៉ាងលំបាកលំបិន អាស្រ័យលើការឧបត្ថម្ភ របស់ញាតិជិតខាង
ក្នុងភូមិ ដែលមានទឹកចិត្តអាណិតអាសូរ ចំពោះលោកយាយដ៏ពន់ពេក ។

លោក សោម ភារម្យ មេភូមិព្រៃកោះ ឃុំជ្រៃបាក់ បានប្រាប់ឲ្យដឹងថា លោកយាយ ទី លាង ពិតជា
រស់នៅតែម្នាក់ឯង គ្មានក្រុមគ្រួសារ សាច់ញាតិ អាស្រ័យអ្នកជិតខាង ហុចបាយ សម្ល និង នំ ចំណី
ម្តងម្កាល ដើម្បីបន្តរស់នៅមួយថ្ងៃទៅមួយថ្ងៃ ។ លោកមេភូមិ ព្រៃកោះ ក៏បានអំពាវនាវដល់សម្បុ-
រសជនជិតឆ្ងាយ ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេសផងដែរ សូមមេត្តា ជួយ ឧបត្ថម្ភ ដល់
ជីវភាពរស់នៅ យ៉ាងលំបាកលំបិន របស់លោកយាយ ទីលាង ផង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: grandmother Ty Leang need help charity