CamNews

កីឡា 

Luis Suárez នឹងវិលមកកាន់ ទឹកដី Liverpool វិញនាចុងខែនេះ ក្រោមការប្រកួត​ បាល់ស្វែងរកជំនួយសប្បុរសធម៌

ព័ត៌មានកីឡា៖ អតីតខ្សែប្រយុទ្ធ Liverpool ដែលបានប្ដូរទៅកាន់ Barcelona ក្នុងតម្លៃខ្លួន ៧៥ លាន​ផោន នឹងវិលត្រលប់មកកាន់ទឹកដីចាស់វិញ ក្រោមការអញ្ជើញរបស់​ ថ្នាក់ដឹកនាំ សម្រាប់ការប្រកួត ស្វែងរកជំនួយសប្បុរសធ៌ម ដើម្បីផ្គត់ផ្គង់ក្លឹប ។ 

Liverpool បានសម្រេចបង្កើតកម្មវិធី ប្រកួតបាល់នៅក្នុងក្រុម ដែលស្ថិតក្រោមគោលដៅរួម ស្វែងរកជំនួយ​សប្បុរសធ៌ម ដើម្បីផ្គត់ផ្គង់ក្លឹប ។ សម្រាប់កម្មវិធី ប្រកួតនេះ ថ្នាក់ដឹកនាំ ក្រុមបានចាត់តាំង ឲ្យមាន​ការកោះហៅអតីតកីឡាករ ដែលបានប្ដូរចេញក៏ដោយនោះ ឲ្យស្ម័គ្រចិត្ដ​ចូលរួមប្រកួត​ ដែលក្នុងនោះ ជាប់មានកីឡាករ ជាមុខ​សញ្ញា ២ រូបគឺ Steven Gerrard ព្រមទាំង Suarez ។ 

ព្រឹត្ដិការណ៍ប្រកួតមួយនេះ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី​ ២៩ ខែមិនា ខណៈមានការចាត់តាំង បែងចែក​ក្រុមប្រកួត ដោយកីឡាករ​​ ជើងចាស់​ពីររូប គឺ​មានដូចជា​ Steven Gerrard នឹង Jamie Carragher ។ 

Suarez ចាប់តាំងពីកីឡាករបានផ្ទេរទៅកាន់ ទឹកដីអេស្ប៉ាញមក កីឡាករ​ទើបតែមានឱកាសចូលលេង ក្នុង ទឹកដីអង់គ្លេសវិញបានតែម្ដងគត់ កាលពីប្រកួត​ជា Champions League ដោយប៉ះជាមួយ Man City ហើយទទួលបានជោគជ័យ ២ ទល់នឹង ១ ដោយកីឡាករជាអ្នកស្វែងរកគ្រាប់ ទាំង ២ គ្រាប់នេាះ ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ telegraph

 


Tags: Sport News Luis Suárez Liverpool Charity