ក្រុមហ៊ុន អាណាណាគ្រុប បានធ្វើជាកម្មវិធីសប្បុរធម៌មួយ ដើម្បីពាំនាំនូវអំណោយមនុស្សធម៌
ដើម្បីចែកជូនបងប្អូន ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន២០០គ្រួសារ នៅភូមិវត្តចាស់ ឃុំព្រែកដំបង
ស្រុកមុខកំពូល ខេត្តកណ្តាល នៅដើមខែ វិច្ឆិកាកន្លងទៅថ្មីៗនេះ។
កម្មវិធីសប្បុរសធម៌នេះ គឺធ្វើឡើងដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ
ជនគ្មានទីពឹង និងកុមារកំព្រាផងដែរ។ អំណោយដែលបានមក ក៏ជាការចូលរួមចំណែករវាង
ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន អាណា ណា គ្រុប ដែលពួកគេបរិច្ចាគនូវធនធានបន្តិច
បន្តួចក្នុងនាមជាសប្បុរសធម៌ ជួយដល់ជនរួមជាតិ។ កម្មវិធីសប្បុរសធម៌នេះ ក៏មានក្រុមហ៊ុន
ប្រមាណជា៤ ទៀតបានចូលរួមផងដែរ ដូចជា ក្រុមហ៊ុន មេគង្គណិត (MekongNet) ក្រុមហ៊ុន
អាណា ណា កុំព្យូទ័រ ( AnAnA Computer) សាន់ស៊ីធី (Sun City apartment) និង ហ្វូលហោស
(FullHouse)។
កម្មវិធីសប្បុរសធម៌នេះ មិនមែនជាលើកទីមួយទេ ដែល ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អា
ណាណា គ្រុប បានធ្វើឡើងកន្លងមក ក្រុមហ៊ុន អាណា ណាគ្រុប ក៏បានធ្វើសកម្មភាពសប្បុរស
ធម៌ជាច្រើនដងរួចមកហើយ នៅក្នុងសង្គម។ គោលបំណងរបស់ ក្រុមហ៊ុន គឺធ្វើឲ្យស្របទៅនឹង
ពាក្យស្លោកមួយថា "វប្បធម៌នៃការចែករំលែក"។
លោក ស្រៀង ទីតូ អគ្គនាយក នៃក្រុមហ៊ុន អាណណាគ្រុប មានប្រសាសន៍ នៅក្នុងកម្មវីធីនោះ
ថា រូបលោកផ្ទាល់ក៏ដូចជាក្រុមហ៊ុនមិនព្រងើយកន្តើយចំពោះ ទុក្ខលំបាករបស់បងប្អូនទីទាល់ក្រ
នោះឡើយ លោកតែងតែពាំនាំនូវអំណោយ មិនថាតិចឬច្រើននោះទេ ដើម្បីចែកជូនដល់ប្រជា
ពលរដ្ឋដែលក្រខ្សត់។
ក្នុងន័យនេះក្រុមហ៊ុនក៏ចង់បង្ហាញ និងបណ្តុះស្មារតីដល់យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋខ្មែរ
ដទៃទៀតឲ្យយល់ពីតម្លៃ នៃវប្បធម៌ ការចែករំលែកនេះដែរ។ ពីព្រោះយើងចង់ឃើញប្រជាពល
រដ្ឋខ្មែរចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសក្នុងគ្រាដែលលំបាកបំផុត។ គួរបញ្ជាក់ថា អំ
ណោយដែល នាំយកទៅចែកជូនប្រជាពលរដ្ឋនៅ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល
នោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន ១០គីឡូ ទឹកត្រី ៣ដប ទឹកស៊ីវអ៊ីវ ៣ដប ប្រេងកូឡា
ប្រេងខ្យល់ និងដែកកេះចំនួនមួយឈុត៕
អត្ថបទ និងរូបភាព៖ អាណាណា គ្រុប