CamNews

ព័ត៌មានជាតិ 

ករណីធ្វើគត ព្រះចៅអធិការវត្ដ ជារឿង សម្លាប់បំបិទមាត់ ក្រោយចោរប្លន់ សម្លាប់គ្រូ បង្រៀន

ស្វាយរៀង ៖ ករណីអំពើ ឃាតកម្មធ្វើគត ទៅលើព្រះចៅអធិការ វត្ដថ្លាញ ស្ថិតក្នុងក្រុង បាវិត
ខេត្ដស្វាយរៀង និង ការរកឃើញសព គ្រូបង្រៀនម្នាក់ ដែលគេសម្លាប់យកទៅ បោះចោលនៅ
ក្បែរវត្ដនោះ ឥឡូវត្រូវបាន គេកំណត់ មូលហេតុច្បាស់លាស់បានហើយ គឺជាអំពើប្លន់សម្លាប់
និងធ្វើគត បំបិទមាត់ ខណៈដែលក្រុមចោរបានធ្វើសកម្មភាព ប្លន់ សម្លាប់គ្រូបង្រៀន ដើម្បី
យកម៉ូតូនិងសម្ភារៈ ជាប់ខ្លួន ហើយយកសពទៅបោះចោលក្បែរ វត្ដ ត្រូវព្រះចៅអធិការឃើញ
ក្រុមចោរក៏ សម្លាប់បំបិទមាត់បន្ថែមទៀត។

កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៣កន្លងទៅនេះ ជនសង្ស័យចំនួន៣ នាក់ ត្រូវបាន
សមត្ថកិច្ចនគរបាលខេត្ដស្វាយ រៀង ធ្វើការឃាត់ខ្លួន សង្ស័យពាក់ព័ន្ធទៅ នឹងករណីឃាតកម្ម
ខាងលើនេះ ។ ក្រោយ សមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបាន ឆ្លើយសារភាពថា មុន
ដំបូងពួកខ្លួនបានធ្វើ សកម្មភាពស្ទាក់ប្លន់សម្លាប់គ្រូបង្រៀន នៅ យប់ថ្ងៃទី២៣ ខែឧសភា
ដើម្បីយកម៉ូតូ កុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀត ដែលនៅ ជាប់ខ្លួន ។ ក្រោយ ប្លន់សម្លាប់
គ្រូបង្រៀន ហើយ ក៏អូសសពយកទៅបោះចោលនៅក្នុង ប្រឡាយទឹកក្បែរវត្ដ ស្រាប់តែ
ព្រះចៅអធិការ ចេញមកឃើញ ទើបពួកគេនាំគ្នា សម្លាប់ព្រះ ចៅអធិការបន្ថែមទៀត ដើម្បី
បំបិទមាត់។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៤ ខែ ឧសភា ស្ថិតនៅក្នុងវត្ដថ្លាញ ដែលមានទីតាំង នៅ
ក្រុងបាវិត ខេត្ដស្វាយរៀង គេបានប្រទះ ឃើញ សាកសព ព្រះចៅអធិការវត្ដ ព្រះនាម កែវ
ពេជ្រ នៅក្នុងបរិវេណវត្ដ ដោយមាន ស្នាមឈាមនៅលើផ្ទៃមុខទៀតផង ។ ក្រោយ មាន
ករណីឃាតកម្មទៅ លើ ព្រះ ចៅអធិការ វត្ដ ជំហានដំបូងសមត្ថកិច្ចបានធ្វើការសន្និដ្ឋាន ថា
ឃាតកអាចធ្វើគតព្រះអង្គ ដើម្បីប្លន់ យកទ្រព្យសម្បត្ដិ ព្រោះក្រោយប្រទះឃើញ សព
ព្រះអង្គ លោកគ្រូបង្រៀនម្នាក់ ឈ្មោះ សំ វុទ្ធី ដែលមកស្នាក់នៅក្នុងវត្ដជាមួយ លោក ក៏បាត់
ខ្លួនផងដែរ ទើបធ្វើឱ្យសមត្ថកិច្ច ធ្វើការសន្និដ្ឋានថា គ្រូបង្រៀនខាងលើ អាច មានពាក់ព័ន្ធ
ទៅនឹងករណីការធ្វើគតព្រះអង្គនេះ ។ ប៉ុន្ដែក្រោយមកគេក៏បានរកឃើញ សាកសពគ្រូ
បង្រៀនខាងលើ ត្រូវបាន គេ សម្លាប់បោះចោលនៅក្បែរប្រឡាយទឹកជិតវត្ដនោះដែរ ទើប
សមត្ថកិច្ចបើកការស៊ើប អង្កេតសារជាថ្មី ទើបឈានដល់ការឃាត់ ខ្លួនជនសង្ស័យបាន
ចំនួន៣នាក់តែម្ដងទៅ ហើយទើបដឹងថា ករណីនេះគឺជារឿងប្លន់ សម្លាប់និងធ្វើគតបំបិទមាត់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news