កាលពីយប់មិញនៅ Staples Center នៃរដ្ឋ Los Angeles មានព្រឹត្តិការណ៏ដ៏ធំមួយគឺ
GRAMMY Nominations Concert ដែលមានតារាល្បីៗជាច្រើនរូបប្រចំាសហរដ្ឋអាមេរិច និងមានការសម្តែងរំាច្រៀងនៅលើឆាកផងដែរ។
ក្នុងកម្មវិធីនេះ តារាចម្រៀងដែលមានម៉ូតសំលៀកបំពាក់ប្លែកៗ នោះគឺ Mother Monter
Ladygaga បានបង្ហើយសំនៀងរបស់នាងក្រោមបទចម្រៀងដែលមានចំនងជើងថា
Marry The Night បានធើ្វអោយមានការស្រែកហ៊ូរឡើង យ៉ាងសប្បាយរីករាយ មិនតែ
ប៉ុណ្ណោះ អ្នកដែលបានទៅទស្សនាផ្ទាល់ក៏បានរំាតាមចង្វាក់ភ្លេង មើលទៅពិតជាគួរ
អោយចង់ទៅទស្សនាផ្ទាល់តែម្តង។
បន្ទាប់ពី Ladygaga បានសម្តែងនៅលើឆាករួចមក Rihanna បានបង្ហាញខ្លួនក្នុងឈុត
សំលៀកបំពាក់មួយ ស៊ិចស៊ី ជាមួយនឹងបទចម្រៀង We Found Loveរឹតតែធើ្វអោយ
ព្រឹត្តការណ៏មួយនេះកាន់តែមានភាពសប្បាយរីករាយថែមមួយកំរិតទៀត។ ទោះបីជាការសម្តែងរបស់តារាចម្រៀងទំាងពីរមានភាពអស្ចារ្យយ៉ាងណាក៏ដោយ ក៏នៅមានតារាចម្រៀងមួយចំនួនទៀតបានបង្ហាញខ្លូនជាមួយនឹងចម្រៀងថី្មរបស់
ពួកគេ និងបញ្ចេញសមត្ថភាពការសម្តែង រួមទំាងបទភ្លេងបានយ៉ាងពិរោះរណ្តំផង
ដែរ។ ចូលរួមទស្សនាជាមួយនឹងCamnews ទំាងអស់គ្នាដូចខាងក្រោមនេះ: