ព៍ត័មានកំសាន្ត ៖ តើមានអ្វីដែលនាង Lady Gaga ដែលមិនអាចធ្វើបាន?
តារាស្រីវ័យ 29 ឆ្នាំរូបនេះបានយកទេពកោសល្យរបស់នាងទៅដើរម៉ូតកាលពីថ្ងៃព្រហស្បត្តិ៍នេះ ក្នុងកម្មវិធី Marc Jacobs' Fall 2016 អំឡុង New York Fashion Week ។
ប្រធានបទនៃការបង្ហាញ Gotic គឺជាការបង្ហាញដែល សាកសមនិងល្អឥតខ្ចោះសម្រាប់ការ GaGa ដែលសូម្បីតែការទទួលបានការបំពាក់ស្បែកជើងដែលជា វេទិកា Sky- high នៃរូបរាងប្លែកសម្រាប់នាង មើលទៅហាក់បីដូចជាសាកសមនឹងវាណាស់។
នាងស្លៀកពាក់អាវធំពណ៍ប្រផេះ ជាប់រោមបៃតង ត្បូងមរកត ម្រាមដៃដូចជាបិសាច មើលទៅហាក់បីដូចជាកំពូលសត្វចំឡែកធម្មជាតិ ក្នុងអំឡុងពេលបង្ហាញខ្លួនរបស់នាងនៅលើកដំបូងនៅ Runway ដែលជា NYFW។
Kendall Jenner ក៏បានចូលរួមដើរម៉ូតជាមួយនឹង Gaga ដូចគ្នាដែរ តួយ៉ាង ដើរពីមុខ Gaga តែម្តង។
តារាទូរទស្សន័វ័យ ២០ ឆ្នាំរូបនេះ មើលទៅសឹងតែមិនស្គាល់ ក្រោយពីមានការតុបតែងភ្នែកក្រាស់ៗ ជាមួយឈុតសម្លៀកបំពាក់ខ្មៅ ដូចទៅនឹបក្សី អមដោយអាវក្រៅ មានរោមសត្វជុំវិញ ក និង ស្បែកជើងកវែង ដល់ជង្គង់។
Gaga បានក្លាយជាអ្នកគាំទ្រយ៉ាងយូរ របស់លោក Jacobs ហើយនាងបានបង្ហោះរូបក្រោយឆាកជាមួយនឹង អ្នករចនាម៉ូតរបស់នាង អំឡុងពេលកម្មវិធីដើរម៉ូត។
កាលពីដើមសប្តាហ៍ ម្ចាស់បទ "Edge of Glory" នាង Lady Gaga បានគ្រងឈុតសម្លៀកបំពាក់ ដែលរចនាម៉ូតដោយ Jacobs រួចដើរបង្ហាញម៉ូត នៅលើកម្រាលព្រំក្រហម និងនៅលើឆាក នៅកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ Grammy លើកទី 58។
Gaga បាននាំមកនូវការសម្តែងដ៏មិនអាចបំភ្លេចបាន ជាការឧទ្ទិសទៅកាន់ លោក David Bowie ដែលទើបតែបាត់បង់ជីវិតកាលពីពេលថ្មីៗនេះ ហើយលោក Jacobs គឺជាមេគំនិតដែលនាំអោយមានការសម្តែង ដែលមិនអាចបំភ្លេចបាន ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ etonline