CamNews

ព័ត៌មានជាតិ 

កម្លាំង​កង​អង្គរក្ស សមត្ថកិច្ច​ខេត្ត និង​អាជ្ញាធរ​រាប់​រយ​នាក់ កំពុង​ប្រតិបត្តិ​ការ ជួយ​ជន​រង​គ្រោះ

កំពង់ស្ពឺៈ កម្លាំងកងអង្គរក្ស សមត្ថកិច្ចចម្រុះ ទាំងនគរបាល និងកងរាជអាវុធហត្ថ ព្រមទាំង
អាជ្ញាធរជាច្រើនរយនាក់ កំពុងចុះប្រតិបត្តិការ យ៉ាងញាប់ដៃញាប់ជើង រុករកនិងជួយសង្រ្គោះ
ជនរងគ្រោះ នៅក្នុងគំនរប្លង់សេអគារ   រោងចក្រ «វីងស្តាស៊ូ» ដែលបានបាក់កាលពីព្រឹកមិញ
នោះ។ នេះបើតាមសេចក្តីរាយការណ៍ពី លោក សយ សុភាព  អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន
ដើមអម្ពិល ដែលកំពុងចុះយកព័ត៌មាន នៅកន្លែងកើតហេតុ។

លោក សយ សុភាព ក៏បានធ្វើសេចក្តីរាយការណ៍ ឲ្យដឹងផងដែរថា ក្រៅពីកម្លាំងកងអង្គរក្ស
សមត្ថកិច្ច និងអាជ្ញាធរ នោះ គេនៅសង្កេតឃើញមាន រថយន្តសង្រ្គោះ រថយន្តដឹកជញ្ជូនជន
រងគ្រោះ ជាច្រើនគ្រឿងទៀត បានប្រចាំការនៅ កន្លែងកើតហេតុដើម្បីជួយ ដឹកជញ្ជូនជន
រងគ្រោះ។

លោកអភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូ សំអួន កំពុងស្ថិតនៅកន្លែងកើតហេតុ បានប្រាប់មជ្ឈម
ណ្ឌល ព័ត៌មានដើមអម្ពិលថា ហេតុការណ៍បាក់ប្លង់សេ អគាររោងចក្រស្បែកជើង «វីងស្តាស៊ូ»
នេះ បណ្តាលឲ្យកម្មករ ២នាក់ស្លាប់ ដោយម្នាក់ស្លាប់នៅនិង កន្លែងកើតហេតុ និងម្នាក់ទៀត
ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងរងរបួស៥នាក់ សុទ្ធ តែស្រីៗ ក្នុងនោះមានជនជាតិចិន
ម្នាក់ផងដែរ តែត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យអស់ហើយ។

បើតាមលោក អ៊ូ សំអួន បានឲ្យដឹងថា អគារដែលបាក់ប្លង់សេនេះ ជាអគារស្តុកសម្ភារៈ ហើយ
លួចសាងសង់បន្ត នៅចន្លោះអគារ ហើយវាមិនមែនជាកន្លែង កម្មករធ្វើការនោះទេ គឺគ្រាន់តែ
ជាកន្លែងដែល កម្មករដើរឆ្លងកាត់ប៉ុណ្ណោះ ។ កម្មករដែលរងគ្រោះទាំអស់នោះ ជាកម្មករដែល
កំពុង ដើរឆ្លងកាត់អគារ កន្លែងកើតហេតុ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ដោយសារតែអគារ គ្មានបច្ចេកទេសត្រឹមត្រូវ
ពោលការចាក់ប្លង់សេ បានប្រើសរសៃដែកតូចៗ ស្របពេលដែលផ្ទុកសម្ភារៈ លើសចំណុះ
ទើបបណ្តាល ឲ្យបាក់ធ្លាក់តែម្តង។

បើតាមមន្រ្តីជំនាញរបស់ខេត្តកំពង់ស្ពឺ ដែលកំពុងស្ថិតនៅ កន្លែងកើតហេតុដែរនោះ បានថ្លែង
ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា អគារដែលបាក់ប្លង់សេនេះ ជាអគារលួចសាងសង់
ដោយមិនស្ថិតនៅក្នុង គម្រោងសុំច្បាប់ អនុញ្ញាត្តនោះទេ។ មន្រ្តីជំនាញរូបនេះ បន្តថា អគារនេះ
មិនត្រឹមត្រូវតាមមាឌដ្ឋានបច្ចេកទេស ពោលគឺជា ការលើកបន្តុបដែក រីឯទឹកអន្សាផ្សារភ្ជាប់រវាង
ដែក និងដែកទៀតសោត មិនជាប់លាប់ឲ្យល្អ ត្រឹមត្រូវនោះទេ។ នេះ គឺជាកំហុសបច្ចេកទេស
ទាំងស្រុង ហើយក៏ជាធ្វេសប្រហែស របស់ថៅកែរោងចក្រ។

នាព្រឹកព្រលឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣នេះ ហេតុការណ៍ដ៏ភ្ញាក់ផ្អើល មួយបានកើតឡើង
បន្ទាប់ពីបាក់ប្លង់ សេរអគាររោងចក្រស្បែកជើង «វីងស្តាស៊ូ» ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣
នៅគីឡូម៉ែត្រលេខ៤៩ ក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺ។

អគាររោងចក្រស្បែកជើង «វីងស្តាស៊ូ» នេះ មានកម្មករបម្រើការងារហូតដល់ទៅ ៨ពាន់នាក់
និងមានថៅកែជាជន ជាតិចិនតៃវ៉ាន់។

សូមបញ្ជាក់ថា កាលពីចុងខែមេសាកន្លងទៅនេះ នៅឯប្រទេសបង់ក្លាដេស បានមានហេតុការណ៍
រលំអគាររោង ចក្រកម្ពស់៨ជាន់ បណ្តាលឲ្យកម្មកររាប់ពាន់នាក់ បានស្លាប់និងរងរបួស។ បន្ទាប់ពី
ហេតុការណ៍នោះ ក្រុមកម្មករ និងប្រជាពលរដ្ឋបង់ក្លាដេស បានធ្វើបាតុកម្មទាមទារ ឲ្យត្រួតពិនិត្យ
គុណភាពសំណង ក៏ដូចជាទាមទារឲ្យដាក់ ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ ដល់ប្រធានរងចក្រនោះផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news