CamNews

ព័ត៌មានជាតិ 

នាំប្រពន្ធ សម្រាលកូន ស្រាប់តែឈឺ ពោះ ឆ្លងទន្លេ កើតបាន កូនប្រុស ១ នៅ លើរ៉ឺម៉កកង់ ៣

ភ្នំពេញ ៖ ស្ដ្រីម្នាក់ បានឈឺពោះរហូត ដល់ឆ្លងទន្លេ កើតបានកូនប្រុសម្នាក់នៅលើ រ៉ឺម៉កម៉ូតូកង់៣
ខណៈដែលស្ដ្រីរូបនេះត្រូវ បានប្ដី និងសាច់ញាតិ ជួយដឹកក្នុងគោល បំណង ទៅសម្រាលកូននៅ
មន្ទីរពេទ្យជប៉ុន ប៉ុន្ដែ មិនទាន់ដល់មន្ទីរពេទ្យផង ក៏ឈឺពោះ ឆ្លងទន្លេ តាមផ្លូវតែម្ដងទៅ បង្កឱ្យមាន
ការ ភ្ញាក់ផ្អើល និងចោមរោមមើលពីសំណាក់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ។

ហេតុការណ៍ បង្កឱ្យមានការភ្ញាក់ផ្អើល កើតកូននៅតាមផ្លូវ ដែលជាករណីថ្មីមួយ ទៀតនេះ បាន
កើតឡើងកាលពីវេលាម៉ោង ប្រមាណ ៩ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០១៣ ស្ថិត
នៅតាមបណ្ដោយ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ហើយក្រោយពេលកើតកូននៅ
លើ រ៉ឺម៉កកង់៣ ប្រកបដោយជោគជ័យនោះស្ដ្រី ជាម្ដាយ និងទារកត្រូវបានក្រុមគ្រួសារយក ទៅ
សង្គ្រោះបន្ដ នៅមន្ទីរពេទ្យសម្ភពក្រុង ពីព្រោះ នៅក្បែរកន្លែងកើតហេតុតែម្ដង ។

យោងតាមសេចក្ដីរាយការណ៍ ពីប្រជា ពលរដ្ឋ នៅកន្លែងកើតហេតុដែលបានសួរ នាំសាច់ញាតិ
និងប្ដីរបស់ស្ដ្រីដែលសម្រាល កូនខាងលើនេះ បានឱ្យដឹងថា ពួកគេទាំង ពីរនាក់ ដែលប្រពន្ធឈ្មោះ
ឆាយ គឹមឡែន អាយុ ២៤ឆ្នាំ និងប្ដីឈ្មោះ សាយ ពុធ អាយុ ២៧ឆ្នាំ រស់នៅខេត្ដកំពង់ស្ពឺ ។
មុនពេល មានករណីនេះកើតឡើង ពួកគេទាំងពីរនាក់ បានមកលេងផ្ទះបងប្អូន នៅសង្កាត់
ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ហើយពេលនោះ  ស្ដ្រីជាប្រពន្ធបាន ឈឺពោះចង់សម្រាលកូន។
  ដោយឃើញស្ថានភាពបែបនេះ បុរសជាប្ដី និងសាច់ញាតិ បានជួយដឹកប្រពន្ធរបស់ ខ្លួន ប្រុង
ទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន ប៉ុន្ដែ ដល់កន្លែងកើតហេតុក៏ឈឺពោះកាន់ តែខ្លាំង ហើយ
សម្រាល កូននៅលើរ៉ឺម៉កកង់  ៣តែម្ដង ។ ក្រោយសម្រាលបានកូនប្រុស រួច ស្ដ្រីជាម្ដាយ និង
ទារកត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ដ នៅមន្ទីរពេទ្យសម្ភពក្រុង ហើយសុខភាពមានអាការៈ
ល្អប្រសើរនោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news