CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសពបុរសម្នាក់ នៅតាមផ្លូវ រថភ្លើង សង្កាត់កាកាប សមត្ថកិច្ច កំពុងស្រាវជ្រាវ រកមូលហេតុពិត

ភ្នំពេញ៖ សពបុរសម្នាក់ ត្រូវគេប្រទះឃើញ ដេកស្លាប់ដោយ មានស្នាមឈាម និងមុខរបួស
នៅលើ ដើមទ្រូង ស្ថិត នៅលើ ផ្លូវរថភ្លើង ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពី
ព្រឹកព្រឹលឹម ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ ប៉ុន្តែសមត្ថកិច្ចមិនទាន់ បានបញ្ជាក់ថា ជាករណី
ប្លន់ ឫជាករណី គំនុំនោះទេ ខណៈសមត្ថកិច្ច កំពុងធ្វើការ ស្រាវជ្រាវ លើករណីនេះ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា សពបុរសរូបនេះ មានអាយុ ជាង២០ឆ្នាំ
ស្លៀកខោខៅប៊យ ពណ៌ខៀវ និងអាវដៃវែង ពណ៌ពងក្រសា មានកាបូបស្ពាយ មួយនៅជាប់នឹង
ខ្លួនផងដែរ។

ទាក់ទិន និងករណីនេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត ដែលចុះទៅ
ត្រួតពិនិត្យ នៅកន្លែង កើតហេតុផ្ទាល់ បានឲ្យដឹងថា លោកមិនទាន់ សន្និដ្ឋានបាននៅឡើយទេ
ចំពោះករណីខាងលើនេះ ថាមកពីករណីប្លន់ ឫគំនុំនោះ ដោយរង់ចាំការពិនិត្យ កោសល្យវិច័យ
របស់សមត្ថកិច្ចជំនាញ និងរង់ចាំស្វែង រកសាច់ញាតិ របស់ជនរងគ្រោះ ជាមុនសិន ថាតើជនរង
គ្រោះ មានម៉ូតូ នៅជាប់នឹងខ្លួន ឫុមួយយ៉ាណា ។

យ៉ាងណាក៏ដោយ លោក ប៊ន សំអាត បានថ្លែងថា នៅកន្លែងកើតហេតុ សមត្ថកិច្ចរបស់ លោក
បានប្រទះឃើញ គ្រាប់កាំភ្លើងកា ៥៩មួយគ្រាប់ និងមានស្នាមគ្រាប់នៅនឹងដើមទ្រូង របស់ជន
រងគ្រោះ។

ជាមួយគ្នានេះ បើតាមលោក ប៊ន សំអាត នៅជាប់នឹងសព ជនរងគ្រោះ គេប្រទះឃើញ កាបូប
ស្ពាយមួយ ហើយនៅក្នុងកាបូប ស្ពាយនោះ មានកាំបិតស្នៀតមួយ ដំបងពីរកំណាត់ និងឧបករណ៍
មួយចំនួនទៀត។ លោក ប៊ន សំអាត បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច របស់លោក និងសមត្ថកិច្ច
ជំនាញ បាននិងកំពុងធ្វើការ ស្រាវជ្រាវ លើករណីយ៉ាង យកចិត្តទុកដាក់ ហើយសពជនរងគ្រោះ
ប្រហែល ស្លាប់តាំងពីវេលា ម៉ោង ២ទាបភ្លឺ។

ជាមួយគ្នានេះ តាមប្រជាពលរដ្ឋ ដែលរស់នៅក្បែរ កន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង
៩យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ មានស្នូគ្រាប់កាំភ្លើង ចំនួន៣គ្រាប់ លុះព្រឹកឡើង ក៏ប្រទះឃើញ
សព ជនរងគ្រោះតែម្តង។ បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងធ្វើការ ស្រាវជ្រាវ ស្វែករកសាច់ញាតិ
ជនរងគ្រោះ ដើម្បីសួរព័ត៌មានបន្ថែម ។

ប៉ុន្តែបើតាមពិនិត្យ នៅក្នុងកាបូបរបស់ជនរងគ្រោះដែលមាន កាបិតដំបងពីរកំណាត់ និងឧបករណ៍
ផ្សេងទៀតនោះ គឺអាចសន្និដ្ឋានបានថា ជនរងគ្រោះក៏ជាមនុស្ស មិនអត់់ប៉ុន្មានដែរ អាចមានការ
ឈ្លោះទាស់ទែងគ្នា ហើយជនដៃដល់ធ្វើការបាញ់ សម្លាប់ចោលតែម្តង៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ