CamNews

តន្រ្តី 

2NE1 ចេញវីដេអូក្បាច់រាំប្លែក សំរាប់បទ Do You Love Me (វីដេអូខាងក្នុង)

បន្ទាប់ពីត្រឡប់មកវិញ ជាមួយនិងភាពជោគជ័យ របស់បទ Falling In Love រួចមក ក្រុមចំរៀង
2NE1 កំពុងបន្ត វាយលុកពិភពចំរៀងសារជាថ្មីម្តងទៀតហើយ ។ ប៉ុន្មានថ្ងៃនេះ ខាងគេហទំព័រ
Mnet ដែលជាគេហទំព័រតន្រ្តីដ៏ធំមួយ របស់កូរ៉េបានបង្ហោះវីដេអូរបស់ 2NE1 ដែលទាក់ទងនិង
បទថ្មី ចំនួន ២ វីដេអូរួចមកហើយ ។



ថ្ងៃនេះ 2NE1 បានបង្ហោះវីដេអូដោយខ្លួនឯងផ្ទាល់តែម្តង ដោយវីដេអូនោះ គឺជាវីដេអូបង្ហាញពី
ក្បាច់រាំ របស់បទថ្មី ដែលមានចំណងជើងថា " Do You Love Me " ។ បទមួយនេះ ជាស្នាដៃរួម
គ្នារបស់ Teddy, DEE.P និង Lydia ដែលបទនេះ និយាយអំពីអារម្មណ៍នារី ដែលលួចស្រឡាញ់
គេ ហើយចង់ដឹងអំពីអារម្មណ៍ របស់ម្នាក់នោះចំពោះខ្លួនដែរ ។

2NE1 នឹងចេញសំដែងលើឆាក នៅថ្ងៃទី ៨ សីហា ក្នុងកម្មវិធី M! Countdown ហើយនិងបន្តទៅ
ឆាក Music Bank, Inkigayo ជាបន្តៗទៀត ៕

 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: 2ne1 new music video mv music singer star kpop choreography dance do you love me