ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ក្នុងចំណោម ៤នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍បឹងទំពុន
ខណ្ឌមានជ័យ ឃាត់ខ្លួនបានភ្លាមៗ ខណៈ ដែលពីរនាក់ផ្សេងទៀត កំពុងរត់គេចខ្លួន បន្ទាប់
ពីជនសង្ស័យទាំងនេះ បានធ្វើសកម្ម ភាពយកដំបងចូលទៅវាយប្លន់យកទូរស័ព្ទ ម៉ាកអាយ
ហ្វូន ពីជនរងគ្រោះម្នាក់ កំពុង និយាយទូរស័ព្ទ ស្ថិតនៅលើកំណាត់ផ្លូវលេខ ៣៧១ ក្នុងភូមិ
ក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ប៊ូរ៉ា ឌីម
ភេទប្រុស អាយុ១៧ឆ្នាំ និងជនសង្ស័យ ម្នាក់ទៀតឈ្មោះ ជាម វិសាល ភេទប្រុស អាយុ២០ឆ្នាំ
ដែលអ្នកទាំងពីររស់នៅក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ ខណៈជន
សង្ស័យចំនួន២នាក់ ផ្សេងទៀត ដែលកំពុងរត់គេចខ្លួននោះ រួមមានទី១ ឈ្មោះ បូរ៉ា ដារិន ភេទ
ប្រុស អាយុ១៩ឆ្នាំ និងទី២មានឈ្មោះ ឈា ហុង អាយុ១៥ឆ្នាំ។ ដោយឡែក ជនរងគ្រោះមាន
ឈ្មោះ ឈាង បូរ៉ា អាយុ៣០ឆ្នាំ។
បើតាមសមត្ថកិច្ចមុនពេលកើតហេតុជន រងគ្រោះបានជិះម៉ូតូតែម្នាក់ឯង រួចហើយ ពេលធ្វើដំណើរ
ដល់ចំណុចកើតហេតុនោះ ក៏ ឈប់ម៉ូតូនិយាយទូរស័ព្ទ គាប់ជួនពេលនោះ ក៏លេចមុខជនសង្ស័យ
ទាំងនេះ ប្រដាប់ដោយ ដំបង ក្នុងដៃបានចូលទៅសំឡុតនិងប្រុងវាយ ជនរងគ្រោះ ក្នុងគោលបំ
ណងប្លន់យកទូរស័ព្ទ ម៉ាកអាយហ្វូន ។ ដោយសារតែឃើញជន សង្ស័យមានគ្នាច្រើននិងមានដំបង
នៅក្នុងដៃ ផងនោះ ក៏បានប្រគល់ទូរស័ព្ទដៃទៅឱ្យពួក គេ រួចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។
បើតាមសមត្ថកិច្ចនៅពេលដែលជនសង្ស័យទាំងនេះ រត់គេចខ្លួនពីកន្លែងកើតហេតុជន រងគ្រោះបាន
ស្រែកឆោឡោ ក៏ឮដល់ប្រជា ពលរដ្ឋ ហើយនាំគ្នាមកចោមរោម មើល រួច គាប់ជួនពេលដែលកម្លាំង
ប៉ុស្ដិ៍បឹងទំពុនខណ្ឌ មានជ័យ កំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើត ហេតុ ហើយក៏មកសួរនាំ ទើបដឹង
រឿងហេតុ។
ក្រោយពីដឹងថា មានករណីវាយប្លន់យក ទូរស័ព្ទដៃ ពីសំណាក់ប្រជាពលរដ្ឋនៅតាម ផ្លូវសាធារណៈ
យ៉ាងដូច្នេះ កម្លាំងនគរបាល ប៉ុស្ដិ៍បឹងទំពុន បានទាក់ទងតាម វិទ្យុទាក់ស្ទាក់ ចាប់ជនសង្ស័យ ក្រោយ
ពីបានស្គាល់អត្ដ សញ្ញាណបន្ទាប់ពីជនរងគ្រោះបានប្រាប់។ នៅពេលស្ទាក់មុខសញ្ញាកម្លាំងសមត្ថកិច្ច
បាន ឃាត់ខ្លួនជនសង្ស័យពីរនាក់ រីឯពីរនាក់ផ្សេង ទៀត បាននឹងកំពុងរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ ត្រូវ បានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល
ខណ្ឌមានជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល