CamNews

ព័ត៌មានជាតិ 

បង្ក្រាប ក្រុមចាប់ជម្រិត តាមប្រព័ន្ធ អ៊ិនធឺណែត ឃាត់ខ្លួនប្រមាណ ៦០នាក់

ភ្នំពេញ ៖ ក្រុមចាប់ជម្រិត ដែលភាគ ច្រើន ជាជនជាតិចិនមានស្រីមានប្រុសដែល បានយកទី
តាំងមួយចំនួន តាមរយៈការ ជួលផ្ទះល្វែង ជួលផ្ទះវីឡា ក្នុងរាជធានីភ្នំ ពេញ ដើម្បីធ្វើសកម្មភាព
ចាប់ជម្រិតតាម ប្រព័ន្ធអ៊ិនធឺណែត ប្រមាណ ៦០នាក់ ត្រូវ បានកម្លាំងនគរបាល នាយកដ្ឋានចារ
កម្ម របស់ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល តាមបណ្ដាខណ្ឌដឹកនាំ ដោយតំណាង
អយ្យការ បានឃាត់ខ្លួនជាបន្ដ បន្ទាប់ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៣ ខណៈដែលគោលដៅ
ផ្សេងទៀត កម្លាំងសមត្ថកិច្ច នឹងបន្ដស្រាវជ្រាវបង្ក្រាប ក្រុមចាប់ជម្រិតទាំងនេះ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចូលរួមក្នុងប្រតិបត្ដិការ ខាងលើនេះ បានឱ្យដឹងថាក្រុម
ចាប់ជម្រិតតាមប្រព័ន្ធ អ៊ិនធឺណែត ប្រមាណ ៦០នាក់ ភាគច្រើន បំផុតជាជនជាតិចិន ត្រូវបានចាប់
ខ្លួនជាបន្ដ បន្ទាប់ នៅក្នុងខណ្ឌចំនួន ៣ រួមមានខណ្ឌ ចំការមន ខណ្ឌមានជ័យ និងខណ្ឌដូនពេញ។
សមត្ថកិច្ចបានបន្ដថា សម្រាប់ ខណ្ឌចំការមន ជនសង្ស័យត្រូវបានចាប់ខ្លួន ចំនួន ២៩នាក់ ក្នុងនោះ
ស្រី ៩នាក់ ខណៈដែលពួកគេកំពុង ស្ថិតនៅក្នុងផ្ទះលេខ ១៣៥ ផ្លូវ ១៩៩ សង្កាត់ ទំនប់ទឹក ខណ្ឌ
ចំការមន ដោយឡែក នៅខណ្ឌមានជ័យវិញ កម្លាំងសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន ១០
នាក់ ក្នុង នោះជនជាតិចិន ៨នាក់ ជនជាតិម៉ាឡេស៊ី ម្នាក់ និងជនជាតិភូមាម្នាក់ ។ ក្រោយពីការ
ឃាត់ខ្លួន ជនសង្ស័យទាំងនេះ លុះរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៣ កម្លាំង សមត្ថកិច្ចបាន
បន្ដទៅឃាត់ខ្លួន ជនសង្ស័យ បន្ថែមទៀត ចំនួន ២០នាក់ នៅក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ
ក្នុងនោះស្រី ៩នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានបន្ដថា ប្រតិបត្ដិការបង្ក្រាបក្រុមចាប់ជម្រិត តាម ប្រព័ន្ធអ៊ិនធឺណែត
ខាងលើនេះ គ្រោងធ្វើ ឡើង ក្នុង ១០គោលដៅ ស្ថិតក្នុងខណ្ឌ ចំនួន ៤ រួមមាន ខណ្ឌឫស្សីកែវ
ខណ្ឌសែន សុខ ខណ្ឌមានជ័យ និងខណ្ឌចំការមន ។

ជុំវិញករណីបង្ក្រាបក្រុមចាប់ជម្រិត តាមប្រព័ន្ធអ៊ិនធឺណែតខាងលើនេះ មជ្ឈ មណ្ឌលព័ត៌មានដើម
អម្ពិល មិនទាន់អាច ស្វែងរកការអត្ថាធិប្បាយ ជាផ្លូវការណា មួយ ពីប្រធាននាយកដ្ឋានចារកម្ម
ក្រសួង មហាផ្ទៃ លោក ឃួន សំបូរ បាននៅឡើយ ទេ ខណៈដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ កំពុង បំពេញបេសកកម្មនៅតាមខេត្ដ រីឯអ្នកនាំ ពាក្យ អគ្គស្នងការ
នគរបាលជាតិ លោក ឧត្ដមសេនីយ៍ គាត ច័ន្ទថារិទ្ធ កំពុងជាប់ ប្រជុំជាមួយភ្ញៀវបរទេស ។ ដោយ
ឡែក មន្ដ្រីនគរបាល នៅក្នុងនាយកដ្ឋានចារកម្មម្នាក់ក៏មិនបានបញ្ជាក់ពីចំនួនសរុប និងប្រតិបត្ដិការ
បង្ក្រាបមុខសញ្ញាទាំងនេះនៅ ឡើយទេ ដោយលោកអះអាងថា គ្រាន់តែ ប្រចាំនៅគោលដៅមួយ
ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ក្រុមចាប់ជម្រិតតាម ប្រព័ន្ធអ៊ិនធឺណែត ជាជនជាតិចិន ត្រូវបាន កម្លាំងសមត្ថកិច្ចកម្ពុជា
ចាប់ខ្លួនជាបន្ដបន្ទាប់ កាលពីពេលកន្លងទៅ ហើយបញ្ជូនទៅ កាន់ ប្រទេសចិនវិញ ដើម្បីចាត់ការ
តាមផ្លូវច្បាប់ បន្ទាប់ពីពួកគេទាំងនេះបានយកទីតាំង រាជ ធានីភ្នំពេញ ធ្វើជាកន្លែងប្រតិបត្ដិការសកម្ម
ភាពទុច្ចរិតមួយនេះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ