CamNews

ព័ត៌មានជាតិ 

តុលាការសម្រេច​ ឃុំខ្លួនដេវីដ ឆាណាយ វា និង ក្មួយប្រុស ដាក់ពន្ធនាគារ

-តុលាការចេញ ដីកាបង្គាប់ ឱ្យលោក យាន ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួង យុត្ដិធម៌
ចូលបំភ្លឺ

ភ្នំពេញ ៖ អតីតមេធាវី ដែលត្រូវបានគេ ដឹងថា សំបូររឿងរ៉ាវ និងបង្ហាញខ្លួននៅ តុលាការជាច្រើន
ដង ដេវីដ ឆាណាយវា និង ក្មួយប្រុស ឈ្មោះប្រាក់ អ៊ូស៊ី ត្រូវបានចៅ ក្រមសាលាដំបូងរាជធានីភ្នំ-
ពេញ លោកស៊ិន វិសាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជា បណ្ដោះអាសន្ន ដោយចោទប្រកាន់ពី
បទបង្ក អំពើហិង្សា ដោយចេតនាទៅលើអ្នកកាសែត បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលជិត១០នាក់។

ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោកស៊ិន វិសាលខាងលើ
នេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីជន បង្កទាំងពីរនាក់នេះ ត្រូវ
បានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  លោកមាស ច័ន្ទពិសិដ្ឋ សម្រេចចោទប្រកាន់
ពីបទបង្កអំពើ ហិង្សា ដោយចេតនាតាមមាត្រា២១៧ នៃ ក្រមព្រហ្មទណ្ឌ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ខណៈដែលចៅក្រម
ស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ សម្រេចឃុំខ្លួនដេវីដ ឆាណាយវា និង បក្ខពួកដែលជាក្មួយ
បង្កើតខាងលើនេះ បានកើតឡើងស្របពេលចៅក្រមបានចេញដីកា មួយទៀត បង្គាប់ឱ្យអនុរដ្ឋ
លេខាធិការក្រសួង យុត្ដិធម៌ លោកយាន ស៊ីណា ចូលបំភ្លឺនៅ តុលាការ ដោយជាប់ពាក់ព័ន្ធ និង
បទល្មើស ទាំងនេះ ខណៈដែលលោកយាន ស៊ីណា មិន ទាន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយ
ពេល កើតហេតុកាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ។

អតីតមេធាវី ដេវីដ ឆាណាយវា ត្រូវបាន គេដឹងថា សំបូររឿងបទល្មើសពាក់ព័ន្ធមួយ ចំនួនទៀត
និងមានដីកាតាមចាប់ខ្លួនពីសាលា ដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនិងការ ប្រើប្រាស់អាវុធ
ខុសច្បាប់ ចំពោះទង្វើនៃការបាញ់បោះដោយសេរីនៅក្នុងភោជនីយដ្ឋាន រីវ័ហៅ កាលពី៦ឆ្នាំមុន។

ជាមួយគ្នានេះ ដេវីដ ឆាណាយវា ដែលត្រូវបានគណៈមេធាវីលុបឈ្មោះចេញ តាំងពី អំឡុងឆ្នាំ
២០០៣កន្លងទៅនេះ ធ្លាប់ត្រូវបាន គេដឹងថា ជាជនម្នាក់ ដែលបានបើករថយន្ដ ម៉ាកមាំមើ ឡើង
កាត់ និងបំផ្លាញសួនច្បារ សម្ដេចហ៊ុន សែន កាលពីប៉ុន្មានឆ្នាំមុនផងដែរ ។ ទន្ទឹមគ្នានេះ ដេវីដ
ឆាណាយវា ក៏ត្រូវ បានថ្នាក់លើដកតួនាទីជាទីប្រឹក្សាសម្ដេចជា ស៊ីម ជាយូរឆ្នាំមកហើយ ដោយ
សារតែជន នេះ បានប្រព្រឹត្ដអំពើមិនគប្បីជាច្រើន ដែល ធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះថ្នាក់ដឹកនាំ។

លោកយឹម លាង នាយរងខុទ្ទកាល័យ និងជាមេបញ្ជាការកងអង្គរក្សសម្ដេចជាស៊ីម បានប្រាប់កា-
សែតភ្នំពេញថា ជននេះត្រូវបាន ដកចេញពីតំណែងជាទីប្រឹក្សាសម្ដេចប្រធាន ព្រឹទ្ធសភា ជាយូរ
ណាស់មកហើយ ព្រោះវា គឺជាមនុស្សចោរម្សៀត ។

ចំពោះការសម្រេចឃុំខ្លួន អតីតមេធាវី សំបូររឿងរ៉ាវបទល្មើសជាច្រើនករណី និងជា អ្នកមាន
ទ្រព្យសម្បត្ដិស្ដុកស្ដុម្ភម្នាក់នេះ រួម ជាមួយក្មួយប្រុសរបស់ខ្លួន បានទទួលការសាទរពីជនរង-
គ្រោះ ជាអ្នកកាសែតមួយចំនួន ដែលរងការវាយតប់ ពីសំណាក់ជនទាំង នេះ។

ជាមួយគ្នានេះ ជនរងគ្រោះទាំងអស់បាន ទទូចឱ្យតុលាការ ផ្ដន្ទាទោសអនុរដ្ឋលេខាធិការក្រសួង
យុត្ដិធម៌ ឈ្មោះយាន ស៊ីណា ម្នាក់ទៀត ដែលបាននិងកំពុងរត់គេចខ្លួន យកមកផ្ដន្ទាទោសតាម
ផ្លូវច្បាប់ ចំពោះទង្វើមិនគប្បីរបស់ខ្លួនមកលើអ្នកកាសែត ពេលកំពុងចុះយកព័ត៌មាននៅតាមទី
សាធារណៈនោះ  ៕

DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ