CamNews

ព័ត៌មានជាតិ 

បបួលក្មេងស្រី សតិមិនគ្រប់ ប្រឡែងលេង ហើយចាប់រំលោភ រហូតសម្រេច ត្រូវសមត្ថកិច្ច ក្របួចបាន

បន្ទាយមានជ័យ ៖ ដោយយោង តាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ នគរបាល ក្រុង​សិរី​សោភ័ណ បាន​កោះហៅជនសង្ស័យ មកសាកសួរ ហើយឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ ដើម្បី​រៀប​ចំកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី១៦ ខែ​​តុលា ឆ្នាំ២០១៤ ជាប់ចោទពីបទ ចាប់រំលោភសេពសន្ថវៈ ក្មេងស្រីសរសៃប្រសាទ រហូត​បាន​សម្រេច។

នគរបាលក្រុងសិរីសោភ័ណ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ថេត ម៉ៅ អាយុ៣៩ឆ្នាំ រស់​នៅ​ភូមិ​អូរ​អំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានមកលេងផ្ទះស្ត្រីរងគ្រោះ នៅចំណុចភូមិគាប សង្កាត់​ទឹក​ថ្លា ក្រុងសិរីសោភ័ណ ដោយរវាងម្តាយនារីរងគ្រោះ និងជនសង្ស័យ ជាមនុស្សរាប់អានគ្នា។

ពេលជនសង្ស័យ មកដល់ផ្ទះ មិនឃើញមានមនុស្ស គឺនៅសល់តែនារីរងគ្រោះ ជាមនុស្សសសៃប្រសាទ មានឈ្មោះ វសន អាយុ ២៩ឆ្នាំ នៅផ្ទះតែម្នាក់ឯង ។ ពេលនោះជនសង្ស័យ ធ្វើជាប្រលែងលេង ជាមួយ​នារីរងគ្រោះ ហើយបន្ទាប់មក ចាប់អូសដៃនាងចូលបន្ទប់ ចាប់រំលោភរហូតបានសម្រេច ទើប​រត់​ទៅដេក​សម្ងំនៅផ្ទះ ក្នុងសង្កាត់អូរអំបិល។

សកម្មភាព ដែលជនសង្ស័យ ចាប់រំលោភនារីរងគ្រោះ ត្រូវបាន ប្រជាពលរដ្ឋម្នាក់ ដើរចូលផ្ទះនោះឃើញ ហើយក៏ទៅរាយការណ៍ ប្រាប់ម្តាយនារីរងគ្រោះ ហើយបន្ទាប់មក គាត់ក៏រត់ទៅប្តឹង កន្លែងសមត្ថកិច្ច ហើយ​សមត្ថកិច្ច បានហៅជនសង្ស័យ មកសាកសួរ ដោយជនសង្ស័យបាន ឆ្លើយសារភាព ទទួល​កំហុស។

ក្រោយសារភាព របស់ជនរងសង្ស័យ និងមានបទបញ្ជាពីសំណាក់ ស្នងការនគរបាល ខេត្ត​លោក​ឧត្តម​សេនីយ៍ អាត់ ខែម នគរបាល ក្រុងសេរីសោភ័ណ បាន កសាងសំណំរឿង បញ្ជូន​យក​ទៅតុលា​ការចាត់​ការតាម​នីតិវិធីច្បាប់ ៕




ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social newsBanteay Meanchey Cambodia