CamNews

ភាពយន្ត 

TOP (BigBang) ក្លាយជាអ្នកលេងល្បែងដ៏ស្ទាត់ជំនាញ

Choi Seung hyun គឺជាតារាចំរៀង RAP សំដែងនិង ម៉ូដែលដ៏ល្បីរបស់ក្រុម Big Bang ដែល
យើងបានស្គាល់ឈ្មោះហៅក្រៅថា TOP នោះ ថ្មីៗនេះបានក្លាយជាអ្នកលេងល្បែមួយយ៉ាង
ស្ទាត់ជំនាញ ។



បន្ទាប់ពីចូលសំដែង នៅក្នុងរឿង The Alumni ដែលជាភាពយន្តខ្នាតធំ របស់កូរ៉េរួចមក ឥលូវ
នេះ TOP ត្រូវបានហៅអោយទៅថតសំដែង នៅក្នុងរឿងថ្មីមួយទៀតហើយ ដែលមានចំណង
ជើងថា Tazza: The High Rollers 2 ។ TOP ត្រូវបានអ្នកដឹកនាំរឿង ជ្រើសរើសអោយសំដែង
ជាតួសំខាន់មួយ ដែលមានឈ្មោះថា Hahm Dae Gil ។ តួ Hahm Dae Gil នេះគឺជាតួបុរសម្នាក់
ដែល ជាអ្នកលេងល្បែងបានយ៉ាងស្ទាត់ជំនាញ ។



តាមពិតទៅ អ្នកដែលត្រូវបានជ្រើសរើស អោយមកសំដែងជាតួនេះ ដំបូងគឺជា Song Joong Ki
និង Kim Soo Hyun តែដោយសារតែបញ្ហាផ្ទាល់ខ្លួន ដែលយើងមិនអាចដឹងបាន ពួកគេក៏បដិសេធ
មិនព្រមសំដែង ។ អ្នកដឹកនាំរឿងបានជ្រើសរើស TOP មកសំដែងវិញព្រោះ ដោយសារតែគាត់
មានទឹកមុខ លាក់គំនួច បានល្អណាស់សាកសមជាតួ អ្នកប៉ិនប្រសប់ខាងល្បែងនេះ ។ Tazza :
The High Rollers 2 
នឹងចាប់ផ្តើមថត ឆាប់ៗខាងមុខនេះហើយ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: big bang kpop star singer idol top movie