CamNews

ទេសចរណ៍ 

វិថី Lombard ជាទីប្រជុំជនស្រស់ស្អាតបំផុត ក្នុងពិភពលោក

វិថី Lombard ត្រូវបានគេសាងសង់ឡើងនៅក្រុម San Francisco ដែលជាទីក្រុងធំបំផុតនៅ
ភាគខាងលិចអាមេរិក គឺជាវិថីមួយទិស ស្ថិតនៅលើភ្នំ Russian នៅចន្លោះមហាវិថី Hyde និង
Leavenworth គឺជាវិថីស្រស់ស្អាត និងប្លែកជាគេបំផុតក្នុងលោក។


វិថីដែលត្រូវបានគេហៅថា ជាវិថីមានរូបរាងចម្លែកជាងគេនេះ គឺដោយវាមានការបត់បែន
ច្រើន និងមានភាពខុសគេ។ វាគឺជាវិថីមួយដែលមានឈ្មោះល្បីល្បាញបំផុតនៅលើពិភព
លោក។

មូលហេតុដែលនាំអោយគេសាងសង់ផ្លូវបត់បែនបែបនេះ នោះគឺដើម្បីកាត់បន្ថយចំណោត
ចុះពីភ្នំនេះ ជួយអោយរថយន្ដបរបានស្រួល។


វិថីមួយទិសនេះ ត្រូវបានគេធ្វើឡើងដើម្បីបម្រើដល់ចរាចរណ៍ពីភ្នំ Russian ចុះ។ ផ្លូវនេះមាន
ប្រវែងប្រមាណជា ៤០០ម៉ែត្រ ព្រមទាំងមានក្រាលថ្មក្រហមផងដែរ៕






ដោយ ៖ សូរីយ៉ា
ប្រភព ៖ Amusingplanet

Tags: tourtourismrussianlombard street