CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេសមហាអំណាចថា «ឱព្រះអើយ! CNN គួរបញ្ឈប់​​ការផ្សាយ​​ព័ត៌មាន​​ភូតកុហក់ និងបោក​ប្រាស់​​ទៀតទៅ!»

(មូស្គូ)៖ អ្នកនាំពាក្យ​ក្រសួងការ​បរទេសរុស្ស៊ី លោកស្រី ម៉ារា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានបដិសេធ​ក្នុងការផ្ដល់បទ​សម្ភាសន៍​​ជាមួយអ្នក​យកព័ត៌មានមកពីស្ថានីយ៍​ទូរទស្សន៍ CNN​ ពាក់ព័ន្ធនឹង​ការចោទប្រកាន់ថា អគ្គរដ្ឋរុស្ស៊ី​ប្រឆាំង​សហរដ្ឋអាមេរិក​ជាទីភ្នាក់ស៊ើបការណ៍​សម្ងាត់ ដោយលោកស្រី​ថែមទំាងបាន​ប្រាប់ចំៗតែម្ដងឱ្យប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក​មួយនេះ បញ្ឈប់ការ​ផ្សាយ​ព័​ត៌មាន​បោកប្រាស់ និងក្លែងក្លាយ​តទៅទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។


អ្នកសារ​ព័ត៌មាន CNN បានរង់ចំា​ និងតាមជជីក​សួរ​លោកស្រី ​ហ្សាខារ៉ូវ៉ា នាឱកាស​ដែល​លោកស្រី​ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​ខ្លី​ប្រចាំសប្ដាហ៍​ក្នុងទីក្រុង​មូស្គូ កាលពីថ្ងៃ ព្រហស្បតិ៍។ ក៏ប៉ុន្តែអ្នកនាំ​ពាក្យរូបនេះ មិនបានឆ្លើយតបនឹង​សំណួរអ្នក​សារព័ត៌មាន​រូបនោះឡើយ ជុំវិញស្ដី​រាយការណ៍​របស់ CNN​ ដែលថា​មន្ត្រីទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក បានចាត់ទុក​អគ្គរដ្ឋទូត​រុស្ស៊ីលោក គីស្លីយ៉ាក់ (Kislyak) គឺជាទីភ្នាក់ងារ​ចារកម្ម​កំពូល និងជាអ្នកជ្រើសរើស​ភ្នាក់ចារកម្ម​រុស្ស៊ី។ លោកស្រី ហ្សាខារ៉ូវ៉ា បានលើក​ឡើង​ដូច្នេះថា « CNN​ បានចោទ​ប្រកាន់​គាត់ (លោក គីស្លីយ៉ាក់) ជាភ្នាក់ងារ​ចារកម្ម និងជាអ្នកជ្រើស​ភ្នាក់ងារចារកម្ម​រុស្ស៊ី ...ឱព្រះអើយ! អ្នកគួរតែ​បញ្ឈប់ការ​ផ្សាយព័ត៌មាន​បោកប្រាស និងក្លែងក្លាយ​បែបនេះ​តទៅទៀត ...នេះជាយោបល់​ដ៏ល្អ​សម្រាប់ CNN​, អរគុណ!»។  

គួរបញ្ជាក់ថាកាលពីថ្ងៃពុធ​កន្លងទៅ​អគ្គរដ្ឋ​អាជ្ញាធរអាមេរិក លោក Jeff Sessions ត្រូវបានគេ​ចោទ​ប្រកាន់ថា បានពិភាក្សា​ជាមួយអគ្គ​រដ្ឋទូតរុស្ស៊ី លោក គីស្លីយ៉ាក់ កាលលោក​នៅមានតួនាទី​ជាព្រឹទ្ធសមាជិក ហើយដោយសារតែ​ការបែកធ្លាយ​រឿងនេះដែរ ខាងមន្ត្រីគណបក្ស​ប្រជាធិបតេយ្យ​បានទាមទារ ឱ្យ​លោកលាលែងពី​តំណែង​ជាបន្ទាន់៕



ប្រភព ៖ RT


Tags: Russian Int news Hot news Breaking news