CamNews

ទេសចរណ៍ 

ធ្លាប់តែលឺក្នុងរឿងភាគ សាកទៅលេងកំពូលភ្នំថៃសាន ម្តងមើល


លោកអ្នកធ្លាប់បានលឺមកហើយនៅក្នុងរឿងភាគចិន ដែលតែងតែនិយាយពីភ្នំថៃសាន។ ឥឡូវ
នេះគេហទំព័រយើងខ្ញុំសូមបង្ហាញពីប្រវត្តិ និងទិដ្ឋភាពខ្លះៗរបស់ភ្នំដ៏អស្ចារ្យមួយនេះ។

ភ្នំថៃសានមានទីតាំងនៅខេត្ត Shandong ប្រទេសចិន ដែលត្រូវបានចាត់ទុកថាជាកន្លែងជាទី
សក្ការៈបំផុតនៅប្រទេសនេះ។ ភ្នំនេះមានតួនាទីជាកន្លែងសក្តិសិទ្ធមួយដែលប្រជាជនចិន អាច
នាំពាក្យទាំងឡាយទៅកាន់ព្រះជាម្ចាស់បាន។ តាមរយៈថ្មបុរាណដែលនៅលើកំពូលភ្នំ  គេបាន
ប៉ាន់ស្មានយុគសម័យ ដែលភ្នំមួយនេះបានក៏កើតឡើង គឺនៅក្នុងឆ្នាំ ២១៩មុនគ្រឹស្តសករាជ។

អធិរាជ្យចិនជំនាន់មុនបានចាត់ទុកភ្នំថៃសានថាជាឋានសួគ៌របស់របស់ខ្លួន និងជាកន្លែងដែល
ខ្លួនទទួលបានអំណាចសំរាប់គ្រប់គ្រងមនុស្សទាំងឡាយនៅលើផែនដីនេះ។

ភ្ញៀវទេសចរទាំងឡាយតម្រូវឲ្យឡើងជណ្តើរប្រវែងប្រហែល ៩.៦ គីឡូម៉ែតទើបដល់កំពូលភ្នំ។
សព្វថ្ងៃ ភ្នំនេះបានទាក់ទាញភ្ញៀវទេសចរ និងពុទ្ធសាសនិកជាច្រើនមកទស្សនា និងមកធ្វើការបន់
ស្រន់៕

 

ដោយ៖ មិនា
ប្រភព៖ china


Tags: tour mountain China