ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់មួយ ដែលគេនឹកស្មានមិនដល់ គឺបុរសពីរនាក់ បាន
ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ ក្នុងខណៈដែល ពួកគេជិះម៉ូតូគ្រឿង ក្នុងល្បឿនលឿន
បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១២ នៅតាម
បណ្តោយផ្លូវជាតិ លេខ៣ ខាងជើងវិទ្យាល័យ ពងទឹក ជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិស្រែញរ
សង្កាត់ពងទឹក ខណ្ឌដង្កោ។
សមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅពិនិត្យនិងវាស់វែង ដល់កន្លែងកើតហេតុបានឲ្យដឹងថា បុរសពីរ
នាក់ដែលស្លាប់ក្នុងហេតុការណ៍ខាងលើនេះ ទី១ ឈ្មោះ ដុម សុមិនា ភេទប្រុស អាយុ ២៩ឆ្នាំ
មានស្រុកកំណើត នៅភូមិតារកា ឃុំរកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ បានជិះម៉ូតូម៉ាក វេវ ពណ៌
ខ្មៅ។ ចំណែកម្នាក់ទៀត មានឈ្មោះ សុទ្ធ ឌីសាទ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត ភូមិ
ខ្លាគ្រហឹប ឃុំអំពិលទឹក ស្រុកកំពង់ត្រាយ ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ។
សាក្សីដែលឃើញហេតុការណ៍ជាក់ស្តែង បានបន្តឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ
បុរសឈ្មោះ ដុម សុមិនា បានជិះម៉ូតូវេវ ក្នុងល្បឿន យ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៣ក្នុង
ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ រូបគេបាន ជិះម៉ូតូវ៉ា ជាមួយនឹងរថ
យន្ត មិនស្គាល់ម៉ាកមួយគ្រឿង បណ្តាលឲ្យរេចង្កូតបុកជាមួយនឹងបុរសឈ្មោះ សុទ្ធ ឌីសាទ ដែល
កំពុងជិះម៉ូតូម៉ាកសេ១២៥ បញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង ដែលបណ្តាលឲ្យឈ្មោះ ដុម សុមិនា
ដួលបោកខ្លួនបាក់ក បាក់ដៃ បាក់ជើង ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ នៅចំពាក់កណ្តាល
ផ្លូវជាតិលេខ៣ និងឈ្មោះ សុទ្ធ ឌីសាទ ជាម្ចាស់ម៉ូតូសេ១២៥ ត្រូវរថយន្តសាមុយរបស់អង្គភាព៧១១
កងពលតូច លេខ៧០ ដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យ ត្រូវបានស្លាប់បាត់បង់ជីវិតនៅពេលដែល
បញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវរងការខូចខាតខ្ទេច ម៉ត់ទាំងស្រុងតែម្តង ។
បន្ទាប់ពីកើតហេតុ ប៉ូលិសជំនាញបានចុះមកវាស់វែង អូសយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុក នៅ
ការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់។ គ្រោះថ្នាក់ចរាចរណ៍
នេះសមត្ថកិច្ចបានបញ្ជាក់ថា បង្កឡើងដោយសារភាគីទាំងពីរ បើកបរក្នុងល្បឿនលឿនដូចគ្នា៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល