កោះកុង ៖ លោក ធូ វិបុល អភិបាលក្រុង ខេមរៈភូមិន្ទ ខេត្ដកោះកុង បានចេញសារាចរ ណែនាំ
ដល់ប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ ជាពិសេសអាជីវករដែលលក់ ដូរគ្រឿងសង្ហារឹម តុបតែងលម្អ
គេហដ្ឋាន នៅថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីចិន-វៀតណាម ដែលនឹងឈានចូលនៅថ្ងៃទី ៩ ខែកុម្ភៈ
ឆ្នាំ២០១៣ ខាងមុខនេះ។
ដើម្បីថែរក្សាសណ្ដាប់ធា្នប់ នៅក្នុងខេត្ដឱ្យបានល្អ និងដើម្បី សុវត្ថិភាពប្រជាពលរដ្ឋ ភ្ញៀវជាតិ និង
អន្ដរជាតិ ដែល ធ្វើដំណើរកំសាន្ដ របស់ភ្ញៀវដែលមកទេសចណ៍ ថ្ងៃបុណ្យចូលឆ្នាំប្រពៃណី ចិន-
វៀតណាម នាពេលខាងមុខ អភិបាលក្រុងខេមរៈភមិន្ទ បានចេញសារាចរមានដូចជាះ
-គ្រប់គេហដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននានា សាលារៀន ក្លឹបកំសាន្ដ វត្ដអារាម
នៅក្នុងក្រុងខេមរៈភូមិន្ទ ទាំងអស់ ត្រូវធ្វើអនាម័យ សំអាតទីធ្លាជុំវិញលំនៅដ្ឋាន និងតុបតែងលំអ
ឱ្យបានល្អ ។
-ហាមលក់ដូរគ្រឿងផ្ទុះ ផាវ កាំជ្រួច ជាដើម។
-នៅពេលអុជទៀនធូប និងដុតក្រដាសសែនព្រេន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំឱ្យមាន
គ្រោះអគ្គិភ័យ កើតឡើង ជាយថាហេតុ
-ហាមយកអាវុធ ឬប្រើប្រាស់អាវុធជាតិផ្ទុះ ចូលក្នុងកន្លែងកំសាន្ដជាដាច់ខាត
-ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ចាំងខ្សែវីដេអូ បែបអាសអាភាស ដែលខុសនូវ ក្រម
សីលធម៌ ប្រពៃណីនិងទំនៀមទម្លាប់
-ហាមបើករថយន្ដម៉ូតូដោយ ល្បឿនលឿនហួសច្បាប់ កំណត់ ពិសេសពេលសេពគ្រឿង ស្រវឹង
សូមកុំបើកបរ ដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់និងប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ចរាចរ តាមដងផ្លូវ
សាធារណៈនិង សុវត្ថិភាព សង្គម -ហាមលេងល្បែងគប់ទឹកប៉ាតម្ស៉ៅជាហេតុនាំឱ្យគ្រោះថ្នាក់
-កងកម្លាំងប្រដាប់អាវុធនិងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ត្រូវបង្កើត កិច្ចការពារដើម្បីធានាបាននូវសុ
វត្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយជូន ប្រជាពលរដ្ឋ និងបង្គ្រាបរាល់សកម្មភាព លួច
ឆក់ ប្លន់ អំពើឃាតកម្ម ចាប់ជំរិតការបាញ់ បោះខុសច្បាប់ និងល្បែងស៊ីសង គ្រប់ប្រភេទដើម្បី ឱ្យ
ស្របទៅតាមគោល នយោបាយ ភូមិឃុំមានសុវត្ថិភាព។
ប្រជាពលរដ្ឋបាននិយាយប្រាប់ភ្នាក់ងារ ដើមអម្ពិល ឱ្យដឹងថា លោកអភិបាលក្រុងខេមរៈភូមិន្ទ បាន
ចេញចរាចរ ណែនាំនេះ លោកសប្បាយចិត្ដណាស់ពីព្រោះ ការដុតផាវនេះជាហេតុ មួយដែលធ្វើ
ឱ្យជនឆ្លៀត ឱកាសបន្លំបាន ក្នុងករណីផ្សេងៗហើយ ធ្វើឲ្យរំខានដល់ដំណេក ប្រជាពលរដ្ឋនិងភ្ញៀវ
ទេសចណ៍ដែល ចូលមកកំសាន្ដនៅខេត្ដ កោះកុងយើង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល