CamNews

ព័ត៌មានជាតិ 

ម្ចាស់ទ្រព្យ ប្រើល្បិច ចាប់ចោរ បានមកវិញ ក្រោយពេលលួច ម៉ាស៊ីន បូមទឹកដាក់ស្រែ

ខេត្តតាកែវៈ ករណី ចោលួចម៉ាស៊ីន បូមទឹកដាក់ស្រែ របស់ប្រជាពលរដ្ឋ នៅស្រុកអង្គរបូរី កាល
ពីថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០១៣ វេលាម៉ោង៨យប់ កន្លងទៅនេះ ត្រូវបានសម្ថកិច្ច រួមទាំងម្ចាស់ទ្រព្យ
បើកការ តាមដានជាសម្ងាត់ និងចាប់បាន ជនសង្ស័យហើយ នៅចំណុចភូមិព្រៃសំបួរ ឃុំអង្គរបូរី
ស្រុកអង្គរបូរី ខេត្តតាកែវ ។

សមត្ថកិច្ចស្រុកអង្គរបូរី បានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះហ៊ុន សុខបូលីភីរម្យ អាយុ២៥ឆ្នាំ
មានទីលំនៅ ក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ។ ជននេះ បានលួចម៉ាស៊ីនម៉ាហ្ស៊ូត សម្រាប់បូមទឹកដាក់
ស្រូវ ម៉ាកយុំាង ដុងកម្លាំង៦សេស របស់ឈ្មោះចាន់ ម៉េងភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុង
ភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ ជនសង្ស័យ បានលួចម៉ាស៊ីន តាំងពីយប់ ថ្ងៃទី៥
ខែកុម្ភៈ  ដោយម៉ាស៊ីននេះ បានដាក់ចោលនៅ និងវាលស្រែត្រង់ចំណុច ព្រៃឈើទាល ក្នុងភូមិព្រៃ
សំបួរ ឃុំអង្គរបូរី។  ដោយសារម៉ាស៊ីននោះ មានទំងន់ធ្ងន់ ទើបជនសង្ស័យ ប្រើកូនសោ និងម៉ាឡេត
ដើម្បីដោះម៉ាស៊ីននោះ ចេញពីជើងម៉ាស៊ីន រួមទាំងក្បាលបូមផងដែរ ដោយលើកយកតែ ជើងម៉ាស៊ីន
និងក្បាលបូម ។ ចំណែកឯ ម៉ាស៊ីន ជនសង្ស័យ បានយកទៅទំលាក់ចូលក្នុងទឹក ប្រឡាយមួយដែល
មានចំងាយប្រហែល ២០ម៉ែត្រ ពីចំណុចកើតហេតុ ។

នគរបាលបន្តថា នៅពេលដឹង ដំណឹងបាត់ម៉ាស៊ីនភ្លាម ម្ចាស់ម៉ាស៊ីន ក៏បាន តាមដាន និងទាក់ទង
ជាមួយនឹង ជាងដែល ជួសជុសម៉ាស៊ីន ហើយប្រាប់ថា នៅពេលដែលមាន ម៉ាស៊ីនណាទើប និង
យកមក ជួសជុសថ្មីៗ សូមទាក់ទងទៅ រូបគាត់ផង។

នគរបាលស្រុកអង្គរបូរី បន្ថែមទៀតថា បន្ទាប់ពីជនសង្ស័យរូបនេះ បានយកជើងម៉ាស៊ីន រួមទាំង
ក្បាលបូម មកហើយ ក៏លក់ឱ្យ ឈ្មោះច្រឹង វៃ ក្នុងតំលៃ១០ម៉ឺនរៀល រួចហើយឈ្មោះច្រឹង វៃក៏បាន
យកជើងម៉ាស៊ីន និងក្បាលបូមនេះ ទៅជួសជុលនៅ ផ្ទះជាងដែលមានឈ្មោះ សុង ហេង បន្ទាប់មក
សុង ហេង ក៏បានផ្ដល់ដំណឹងដល់ ទៅម្ចាស់ម៉ាស៊ីន នៅពេលដែល ម្ចាស់ម៉ាស៊ីនបាន ទទួលដំណឹង
នេះ ក៏មកពិនិត្យ ហើយក៏ស្គាល់ថា ជើងម៉ាស៊ីននេះ ជាជើងម៉ាស៊ីនរបស់ខ្លួន ពិតប្រាកដមែន ទើប
ផ្ដល់ដំណឹងនេះ ទៅសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ចាប់បានជនសង្ស័យ ។

បច្ចុប្បន្ននេះជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្រុកអង្គរបូរី កសាងសំណុំរឿង និងបញ្ជូនទៅស្នងការ
ខេត្ត ដើម្បីដោះស្រាយ បន្ដ រីឯវត្ថុតាង បានប្រគល់ជូន ម្ចាស់ដើមវិញ ៕

ផ្តល់សិទ្ធិដោយ៖​ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ