ព្រះសីហនុ ៖ បន្ទាប់ពីទទួលព័ត៌មានថា តារាចម្រៀងពេញនិយម លោក ខេមរៈ សិរីមន្ដ និងក្រុម
ការងារជួបគ្រោះថ្នាក់ដ៏គួរ ឱ្យរន្ធត់ ធ្វើឱ្យស្លាប់ ៤នាក់ និងរងរបួសធ្ងន់ ស្រាល ៣នាក់ បូករួមទាំង
លោក ខេមរៈ សិរីមន្ដ ផងនោះ និងធ្វើឱ្យរថយន្ដ ១គ្រឿង ម៉ាក ធុនដ្រា រងការខូចខាត ស្ទើរទាំង
ស្រុង នៅរសៀល និងល្ងាចថ្ងៃទី ០៨ ខែមីនា នេះ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើននាក់ បាន
នាំគ្នា ទៅមើលរថយន្ដរបស់លោកនៅ ស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ ។
ប្រជាពលរដ្ឋ ដែលទៅមើលរថយន្ដរង ការខូចខាតស្ទើរទាំងស្រុង ត្រូវបានរក្សាទុក នៅស្នងការ
ដ្ឋាននគរបាល ខេត្ដព្រះសីហនុ នោះ បានសម្ដែងការ អាណិតអាសូរ និង រន្ធត់យ៉ាងខ្លាំង ចំពោះ
គ្រោះថ្នាក់ចរាចរណ៍ ដែលបានផ្ដាច់ជីវិតមនុស្សផ្ទួនៗគ្នា រហូត ទៅដល់ ៧នាក់ និងរបងរបួសធ្ងន់
ស្រាល ៦ នាក់កាលពីយប់មិញ នៅស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
បច្ចុប្បន្ន រថយន្ដកុងតឺន័រ រថយន្ដដឹក ស្រាបៀ និងរថយន្ដរបស់តារាចម្រៀង ខេមរៈ សិរីមន្ដ ព្រម
ទាំងរថយន្ដពេទ្យ រថយន្ដនគរបាល ដែលរងការ ខូចខាតត្រូវ បានរក្សាទុក នៅស្នងការដ្ឋាននគរ
បាលខេត្ដ ព្រះសីហនុ ដើម្បីដោះស្រាយតាមផ្លូវ ច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល