CamNews

ព័ត៌មានជាតិ 

មេតុងទីន សង្ស័យ បោកលុយកូនៗ ៧០ម៉ឺន ដុល្លារ នៅព្រែកថ្មី រត់គេចខ្លួនបាត់

ភ្នំពេញ ៖ ស្ដ្រីជាមេតុងទីន ដែលកូនៗ ចោទប្រកាន់ថា មានបំណងឆបោកលុយ របស់ពួកគាត់
ប្រមាណជា ៧០ម៉ឺនដុល្លារ នៅ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំ ពេញ នោះ បាន
រត់គេចខ្លួនបាត់ហើយ នៅ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២នេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនិងអ្នកភូមិ បានប្រាប់ភ្នាក់ងារដើមអម្ពិលឱ្យដឹងថា ស្ដ្រី ឈ្មោះស្រី រ៉ាវី
អាយុ៤០ឆ្នាំ មានទីលំនៅ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌ មានជ័យ បានរត់គេចខ្លួនបាត់នៅ
ព្រឹកថ្ងៃទី១៤ ខែធ្នូ នេះ បើទោះបីបីបួនថ្ងៃនេះ អ្នកភូមិដែល ជាកូនតុងទីន ដឹងខ្លួនមុន ថាមេរបស់
ខ្លួន ប្រុងបោក ហើយដាក់កម្លាំង ព័ទ្ធផ្ទះយាម ការពារ មិនឱ្យមេរត់យ៉ាងណាក៏ដោយ ។

ព័ត៌មានបានឱ្យដឹងបន្ដថា ក្រោយពីដឹង ថា មេតុងទីនរបស់ខ្លួនបានរត់គេចខ្លួនបាត់ មិននៅទទួល
ដោះស្រាយសំណងលុយជា មួយកូនចៅរួចមកនោះ កូនៗតុងទីន ដែល ជាអ្នកភូមិជាមួយគ្នា បាន
នាំគ្នាសម្រុកចូល ទៅក្នុងផ្ទះមេតុងទីនរូបនេះ រួចហើយរើកកាយ យកទ្រព្យសម្បត្ដិរៀងៗខ្លួនដោយ
សមត្ថកិច្ច មិនអាចធ្វើអន្ដរា គមន៍រារាំងបាននោះឡើយ។

ប្រភពព័ត៌មានបានឱ្យដឹងថា មេតុងទីន ខាងលើនេះ បានប្រមូលកូនៗសរុបប្រមាណ ១៥០នាក់
នាំគ្នាលេងតុងទីន ដែលមានក្បាល ចាប់ពី១០ម៉ឺនរៀល រហូតដល់ក្បាល១០០ ដុល្លារឯណោះ ។
ការលេងតុងទីនដែលដេញ ការថ្លៃ ហើយកូនខ្លះប្រញាប់លុយបានលក់ តុងទីនរបស់ខ្លួនតពីម្នាក់
ទៅម្នាក់ ហើយមួយ រយៈចុងក្រោយនេះ កូនៗខ្លះដែលដេញបាន មិនព្រមបង់ ហើយក្បាលខ្លះ
ទំនងជាមេខ្លួន ឯងដាក់ឈ្មោះលេងច្រើន ពេលដេញបាន លុយយកទៅបង្វិល លើការងារផ្សេង
ហើយ គ្មានលុយបង់ឱ្យកូនៗនោះ ក៏បានផ្ទុះឡើង ខណៈដែលកូនៗដេញបាន មេមិនមានលុយ
បង់ឱ្យ ។ ក្នុងនោះចុងក្រោយ នៅថ្ងៃទី០៩ ខែធ្នូ កូនៗតុងទីនរាប់សិបនាក់ បាននាំគ្នា ទៅព័ទ្ធផ្ទះមេ
ដើម្បីទាមទារយកលុយដែល ពួកគេដេញបាន ទើបដឹងថា មេមិនមានលុយ បង់ ដែលតាមកូនៗ
ចោទប្រកាន់ថាលុយដែលមេជំពាក់កូនៗ គឺមានទំហំទឹកប្រាក់ប្រមាណជិត៧០ម៉ឺនដុល្លារឯណោះ។
ប៉ុន្ដែ លោកធួក វណ្ណា មេប៉ុស្ដិ៍នគរបាលព្រែកថ្មី បានអះអាងថា តាមព័ត៌មាន ដែល លោកទទួល
បាន គឺមេតុងទីនរូបនេះ ជំពាក់លុយកូនៗ សរុបប្រមាណ៣០ម៉ឺនដុល្លារប៉ុណ្ណោះ មិន ដល់៧០ម៉ឺន
ដុល្លារនោះទេ ។ ក្រោយកូនៗនាំ គ្នាព័ទ្ធផ្ទះ មេតុង ទីនរូបនេះ បានសន្យាថា រូប គេមិនរត់ចោល
ទៅណានោះទេ ហើយកំពុង រកលុយសងបណ្ដោះ តែដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ ស្រាប់តែមានការ
ភ្ញាក់ផ្អើលថា មេតុង ទីននេះរត់បាត់ទៅហើយ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ