CamNews

តន្រ្តី 

Psy ប្រាប់អំពីចំណងជើងបទថ្មីនិងថ្ងៃចេញ ខណៈពេលដែលចំនួនអ្នក ចូលទស្សនា Gangnam Style កើនដល់ ២ ពាន់លានដង

ទស្សនិកជន នៅទូទាំងពិភពលោក បានធ្វើអោយបទ Gangnam Style បង្កើតកំណត់ត្រា ជាថ្មីម្តង ទៀតហើយដោយ លើកនេះ Psy សប្បាយចិត្តជាខ្លាំង ជាមួយនិងបទរបស់ខ្លួន ដែលទាក់ទាញការ ចូលទស្សនា ដល់រាប់ពាន់លានដង ។



Youtube បានប្រកាស ជាផ្លូវការថាបទ Gangnam Style របស់តារាចំរៀង Psy មានចំនួនអ្នកចូល ទស្សនារហូតដល់ទៅ ២ ពាន់លានដងហើយ បើគិតត្រឹមថ្ងៃសៅរ៍ទី ៣១ ឧសភា ។ បើតាមសំដី របស់ Psy និងអ្នកផលិតចំរៀង ជាច្រើនបាន អោយដឹងថា គេមិនដែលគិតថាបទនេះ​ ល្បីដល់ថ្នាក់ នេះឡើយ ដែលវីដេអូនៃបទ Gangnam Style បានដាក់ចូលក្នុង Youtube កាលពីថ្ងៃទី ១៥ កក្កដា ២០១២ ។



ជាមួយនិង ដំណឹងដ៏ល្អមួយនេះ ខាងផលិតកម្ម YG របស់ Psy ក៏បានប្រកាសអំពី ដំណឹងដ៏ល្អមួយ ទៀតផងដែរថា បទថ្មីរបស់ Psy នឹងមានចំណងជើងថា " Hangover " ហើយនឹងដាក់ បញ្ចាំងនៅ ក្នុងកម្មវិធី Jimmy Kimmel ក្នុងថ្ងៃទី ៨ មិថុនា ខាងមុខនេះហើយ​ ដោយការដាក់បញ្ចាំងនេះ មុនមួយ ថ្ងៃនៃការចេញលើ Youtube ដែលនឹងចេញនៅថ្ងៃទី ៩ មិថុនា ២០១៤ ។ អញ្ចឹងទស្សនិកជន កុំភ្លេច រង់ចាំទស្សនា ទាំងអស់គ្នា ៕


ប្រែសម្រួល ៖​ លីលី
ប្រភព ៖ allkpop 


Tags: star singer kpop psy gangnam style hangover