CamNews

តារា 

PSY ជួបជុំជាមួយ Justin Bieber និង G-Dragon គំរោងចេញបទថ្មីរួមគ្នា ?

ដូចដែលទស្សនិកជនបានដឹង និងធ្លាប់ឃើញហើយថា PSY, G-Dragon ដែលជាតារាចំរៀង
ល្បីរបស់កូរ៉េ ហើយនិង Justin Bieber ដែលជាតារាចំរៀងវ័យក្មេងដ៏ល្បីមួយរូបដែលនោះ
តែងតែជួបជុំគ្នា ជារឿយៗមកហើយ ធ្វើអោយទស្សនិកជន មានមន្ទិលសង្ស័យថា ពួកគេ
ទាំង ៣ នេះកំពុងមានគំរោងសំងាត់អ្វីមួយទេដឹង​?



ថ្មីៗនេះទៀតផងដែរ Justin Bieber បានទៅដល់កូរ៉េ ដើម្បីត្រៀមខ្លួន រៀបចំសំដែង Concert
នៅកូរ៉េជាលើកដំបូង នៅថ្ងៃទី ១០ តុលាខាងមុខនេះ ។ ជាមួយគ្នានោះដែរ Justin Bieber ក៏
បានទៅជួបជុំជាមួយនិង PSY និង G-Dragon ផងដែរនៅក្នុង Studio ថតចំរៀង ។ វាកាន់តែធ្វើ
អោយទស្សនិកជន កាន់តែជឿជាក់ថា ពួកគេនឹងអាចឃើញបទថ្មី ដែលកំពូលតារាចំរៀងទាំង
៣ នេះរួមគ្នាចេញមកជាមិនខាន ។



គួរបញ្ជាក់ផងដែថា នេះមិនមែនជាលើកទីមួយឡើយ ដែល Justin Bieber ជួបជុំជាមួយ PSY
និង G-Dragon នៅក្នុង Studio ថតចំរៀងនៅឯកូរ៉េ ពួកគេក៏ធ្លាប់ជួបគ្នានៅឯ Studio ចំរៀងនៅ
ឯអាមេរិចដូចគ្នា ។ យើងមិនទាន់ទទួលបាន ការបញ្ជាក់អ្វីមួយនៅឡើយទេ តែយើងនឹងរង់ចាំ
ទាំងអស់គ្នា ៕

 


ដោយ ៖ លីលី
ប្រភព ៖ allkpop,eonline 


Tags: psy justin bieber g-dragon kpop star singer korea hollywood entertainment