ដូចដែលទស្សនិកបានដឹងហើយថា ថ្មីៗនេះក្រុមចំរៀង T-ara ទើបតែបាត់បង់សមាជិកម្នាក់
ទៀត ដោយសារតែហេតុផល ចង់ចេញទៅធ្វើជាអ្នកសិល្បៈទោល តែត្រូវបានទស្សនិកជន
សង្ស័យថា នេះមកពីខាងផលិតកម្មអ្នករៀបចំ ។ តែទោះបីជាសល់តែ ៦ នាក់ក៏ T-ara មិនចុះ
ចាញ់ដែរ ដោយថ្ងៃនេះពួកនាងចេញ បទថ្មីដែលច្រៀងរួមជាមួយ Davichi និង Skull ។
ថ្វីត្បិតតែបទនេះ មាន T-ara ចូលរួមច្រៀង តែពួកគេមិនបានចូលរួមសំដែង ក្នុងវីដេអូឡើយ ។
ខាងផលិតកម្ម Core Content Media ប្រាប់ថា T-ara កំពុងរវល់ការងារនៅ ជប៉ុននិង ហុងកុង
ទើបមិនអាចចូលរួម ថតនិងផ្សព្វផ្សាយបទនេះបាន ។ អតីតសមាជិករបស់ក្រុម Gangkiz Lee
Haein និងតារាសំដែង Song Eun Chae រួមជាមួយតារាសំដែងផ្សេងទៀត ជាអ្នកចូលរួមសំដែង
ក្នុងវីដេអូចំរៀងដែលមានឈ្មោះថា BIKINI នេះ ។
ខាងផលិតកម្ម Core Content Media ក៏បានប្រាប់ថា នៅថ្ងៃទី ១ សីហា T-ara នឹងចេញបទថ្មី
ពិសេសមួយសំរាប់ទស្សនិកជន ដូចនេះសូមទស្សនិកជនរង់ចាំតាមដានទស្សនា ៕