CamNews

ព័ត៌មានជាតិ 

យកមាសក្លែង​ ក្លាយ ទៅបន្លំយកមាស សុទ្ធ ត្រូវជនរងគ្រោះដេញ ចាប់ប្រគល់ឱ្យ សមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិវៀត ណាមម្នាក់ ត្រូវបានជនរងគ្រោះជាម្ចាស់តូប លក់មាស
នៅក្នុងផ្សារចាស់ រួមទាំងអាជីវករ ផ្សេងទៀតនិងប្រជាពលរដ្ឋនៅកន្លែងកើត ហេតុ បានដេញ
ចាប់ប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ ពីជននេះ បានធ្វើសកម្មភាពបន្លំយកគ្រឿង អលង្កាក្រឡៃ ទៅ
ដូរយកគ្រឿងអលង្កាសុទ្ធ ប៉ុន្ដែត្រូវម្ចាស់តូបដឹងទាន់ ។

ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីមានមនុស្សម្នាជាច្រើននាក់ នៅក្នុង ផ្សារចាប់
ឃាត់ខ្លួនបុរសជនជាតិវៀតណាម ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១៥និង៣០
នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅម្ដុំផ្សារចាស់ ក្នុងសង្កាត់ ផ្សារចាស់ ខណ្ឌ
ដូនពេញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូល ដ្ឋាន ដែលទទួលជនសង្ស័យពីជនរងគ្រោះ បានឱ្យ
ដឹងថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះវៀត រឹងធា ភេទស្រី អាយុ២៦ឆ្នាំ ជន ជាតិវៀត
ណាម បានចូលទៅសួររកទិញ គ្រឿងអលង្កានៅតូបលេខ៥ ក្នុងផ្សារចាស់ ដោយនាំយកប្លាទីន
កាឡៃ ក្នុងគោលបំណង បន្លំយកគ្រឿងអលង្កាសុទ្ធ ។

សមត្ថកិច្ចបានបន្ដថា នៅពេលដែលចូល ទៅរកទិញគ្រឿងអលង្កានៅតូបជនរងគ្រោះ ឈ្មោះ
ស៊ិន ធី ភេទស្រី អាយុ៤១ឆ្នាំ ជន សង្ស័យបានសួរនាំជាច្រើន ដោយឱ្យជនរង គ្រោះយកខ្សែក
មកឱ្យខ្លួនមើល ។ ពេលនោះ ជនសង្ស័យ បានធ្វើជាន៉ិយាយថា ខ្សែកនេះ ដែលមានទម្ងន់មួយ
ជីកន្លះ មិនត្រូវទេ សុំឱ្យ ជនរងគ្រោះយកអាផ្សេង ។ ខណៈដែលជន រងគ្រោះ កំពុងអោនយក
ខ្សែកផ្សេងស្រាប់ តែជនសង្ស័យបានយកខ្សែកបា្លទីនដាក់ចូល ក្នុងមាត់ ហើយបានទាញយក
ខ្សែកកាឡៃ ទម្ងន់២ជី ទៅឱ្យជនរងគ្រោះ ។

បើតាមសមត្ថកិច្ចនៅពេលប្រគល់ខ្សែក កាឡៃទៅឱ្យជនរងគ្រោះ ស្រាប់តែមានការ ប្រកែកតឹង
សសៃក ដោយហេតុថា ស្ដ្រីម្ចាស់ តូបលក់គ្រឿងអលង្កា បានដឹងថា ជនសង្ស័យ បន្លំយកខ្សែក
បា្លទីនពិតប្រាកដរបស់ខ្លួន ហើយ ដូរជារបស់កាឡៃមកឱ្យខ្លួនវិញ ។

ក្រោយពីការជជែកគ្នាតឹងសសៃកហើយ នោះ ស្រាប់តែខ្សែកបា្លទីន បានធ្លាក់ចេញពី មាត់ជន
សង្ស័យ ធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយពេលនោះជនសង្ស័យ បានរត់ចេញពី តូប ប៉ុន្ដែជនរង
គ្រោះនិងអាជីវករផ្សេងទៀត ដេញតាមចាប់ប្រផាប់ប្រភីង ប្រគល់ឱ្យសមត្ថ កិច្ចតែម្ដង ។

បច្ចុប្បន្នស្ដ្រីជនជាតិវៀតណាមរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរ
បាលខណ្ឌដូនពេញ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាម ផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ