CamNews

ព័ត៌មានជាតិ 

នគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជន សង្ស័យម្នាក់ ជាប់ពីបទ ប៉ុនប៉ងរំលោភ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលមានតណ្ហាក្រាស បានចាប់រំលោភ នារីម្នាក់ មិនបានសម្រេច
ហើយត្រូវបាននារីរងគ្រោះ ប្តឹងនគរបាល ឲ្យចាប់ឃាត់ ខ្លួន កាលពីវេលាម៉ោង ២២និង១៤នាទី
ថៃ្ងទី២៣ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅព្រៃស្ងាត់ មួយកន្លែងក្នុង ភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាល
ស្ទឹង ខេត្តកណ្តាល ។         

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យ ដែលធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភ ទៅលើនារី
ម្នាក់ មិនបានសម្រេច មានខាង លើមាន ឈ្មោះ អ៊ិន-ពន្លឺ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មានមុខរបរ
កម្មករសំណង់   ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកនារី រងគ្រោះ មាន ឈ្មោះ ឃ.ត.គ.ន
អាយុ១៨ឆ្នាំ  ស្នាក់នៅភូមិខ្ពបរែង ឃុំខ្ពបរែង ស្រុកតាខ្មៅ ខេត្តកណ្តាល។

តាមការនិយាយរៀបរាប់ របស់នារីរងគ្រោះគឺ មុនពេលកើតហេតុ ជនសង្ស័យខាងលើនេះ បានលួង
លោម បបួលជនរងគ្រោះទៅដើរលេងកោះពេជ្រ បន្ទាប់មកជនរងគ្រោះ បានយល់ព្រមទៅជាមួយ
ហើយជនសង្ស័យ បានយកម៉ូតូទៅឌុបនារី រងគ្រោះទៅដើរ លេង កោះពេជ្រ រួចក៏បានវិលត្រឡប់
មកផ្ទះវិញ តាមផ្លូវចំការដូង លុះមកដល់ចំណុច ព្រៃស្ងាត់ ជនសង្ស័យបានធ្វើសកម្មភាព ចាប់ផ្តួលរូប
នាង រួចទាញខោសម្រាត ចុះក្រោម តែត្រូវ ជនរងគ្រោះសូមអង្វរ ទើបជនសង្ស័យឈប់ រួចបានឌុប
ជនរងគ្រោះ មកដល់ភូមិសាក់សំពៅ ខណ្ឌដង្កោម៉ូតូរបស់ជនសង្ស័យអស់សាំងក៏ឈប់ចាក់សាំងនៅ
ពេលនោះជនរងគ្រោះ បាននិយាយប្រាប់អ្នកលក់សាំងឲ្យជួយ ទើបអ្នកលក់សាំងបានទូរស័ព្ទបា្រប់
នគរបាលប៉ុស្តិ៍សាកសំពៅ មកនាំខ្លួនជនសង្ស័យយកទៅកាន់ប៉ុស្ត៏រដ្ឋបាល សង្កាត់សាក់សំពៅនិង
ធ្វើការបញ្ជូនជនសង្ស័យមកកាន់អធិការរដ្ឋានខណ្ឌដង្កោ ដើម្បីសាកសួរព័ត មាន បន្ថែមទៀត នៅ
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានធ្វើសកម្មភាព ប៉ុនប៉ង ចាប់រំលោភ
មិនបានសម្រេច ពិត បា្រកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល នៃអធិការរដ្ឋានខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការប្រគល់ទៅឲ្យនគរបាលព្រហ្មទណ្ឌ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលវិញ។ព្រោះរឿងរ៉ាវ
ទាំងនេះបានកើតឡើង នៅខេត្តកណ្តាល និងធ្វើការកសាង សុំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅ សា
លាដំបូងខេត្តកណ្តាល ចាត់វិធានការតាម នីតិវិធីច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ