CamNews

ព័ត៌មានជាតិ 

រថយន្តកាមរីបាឡែន បើកលឿនក្រឡាប់ ផ្ទុះឆេះស្លាប់ ៦នាក់

ព្រះសីហនុៈ យុវជន ៦នាក់ ជិះរថយន្តកាមរីបាឡែន មួយគ្រឿង ទៅលេងឆ្នេរសមុទ្រ ថ្ងៃចូលឆ្នាំ
ចិន លឿនដូចហោះ បណ្តាលឲ្យក្រឡាប់ និងផ្ទុះឆេះ ស្លាប់ទាំង៦នាក់ ស្ថិតនៅតាមបណ្តោយ
ផ្លូវជាតិលេខ ៤ ម្តុំចំការដូងប្រេង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង ប្រមាណជា
១១ និង៣០ព្រឹកថ្ងៃចន្ទ  ទី១១ ខែកុម្ភៈ ឆ្នាំ២០១៣។

បើតាមព័ត៌មានជំហានដំបូងពីស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ តាក់ វ៉ាន់ថា
បានឲ្យដឹងថា យុវជនដែលត្រូវភ្លើងឆេះស្លាប់ក្នុង រថយន្តទាំង៦នាក់នោះ ប្រុស៥នាក់ និងស្រី១នាក់ បានធ្វើដំណើរតាមរថយន្តកាមរីបាឡែន ក្នុងទិសដៅ ពីរាជធានីភ្នំពេញ ឆ្ពោះទៅលេងឆ្នេរសមុទ្រ
ក្រុងព្រះសីហនុ។

លោកបានបន្តថា រថយន្តកាមរីបាឡែន បានក្រឡាប់ផ្ងារឡើងលើផ្ទុះឆេះអស់ទាំងស្រុង បណ្តាលឲ្យ
យុវជន៤នាក់ឆេះស្លាប់ក្នុងរថយន្ត សុះគ្មានសល់ឆ្អឹង និង២នាក់ទៀត លូនមកស្លាប់នៅខាងក្រៅរថ
យន្ត។

បើតាមសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តកាមរីបាឡែន
ខាងលើ បាន បោះពួយយ៉ាងលឿនក្នុងទិសដៅឆ្ពោះទៅក្រុងព្រះសីហនុ ពេលដល់ចំណុចកើតហេតុ
បានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារឡើងលើ ហើយផ្ទុះឆេះយ៉ាងសន្ធោរសន្ធៅតែ ម្តង។

សាក្សីដែលឃើញហេតុការណ៍សោកនាដកម្មលើដងផ្លូវ នាថ្ងៃបុណ្យចូលឆ្នាំចិននេះ ក៏បន្តឲ្យដឹងថា
ខណៈដែលរថយន្ត  ផ្ទុះឆេះនោះ មានជនរងគ្រោះតែ២នាក់ប៉ុណ្ណោះ ក្នុងចំណោម៦នាក់ បានលូន
ចេញពីក្នុងរថយន្តតែមិនអាចជួយ សង្រ្គោះជីវិតបាននោះទេ។ ដោយឡែក៤នាក់ ផ្សេង ទៀតត្រូវ
ឆេះស្លាប់ក្នុងរថយន្ត រកតែឆ្អឹងសឹងមិនបានផង។

សាក្សីរូបនេះ ក៏បានឲ្យដឹងផងដែរថា ខណៈដែលកំពុងឆេះ ស្រាប់តែមានរថយន្តដឹកប្រេងក្រុមហ៊ុន
សូគីមិច របស់ លោកឧកញ៉ា សុខ គង់ បានមកដល់ តែស្មារតីអ្នកបើកបរល្អ បានបួងចង្កូតទម្លាក់ផ្លូវ
ចូលទៅក្នុងចំការដូងប្រេង។ ប្រសិនបើរថយន្តដឹកប្រេងមួយជ្រុលមកបុកទៀតនោះ ហេតុការណ៍
មិនដឹងជាយ៉ាងណានោះទេ។

ក្រោយកើតហេតុភ្លាមៗនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យប្រចាំនៅចំការដូងប្រេងរបស់លោកឧក
ញ៉ា ម៉ុង ឬទ្ធី បាន ចេញមកជួយបាញ់ពន្លត់រថយន្តកាមរីបាឡែន ដែលឆាបឆេះនោះផងដែរ។

អធិការរងរទទួលបន្ទុកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ លោក សេង ចំរើន បាន
ប្រាប់មជ្ឈ មណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា ជនរងគ្រោះទាំងអស់ជាអ្នករស់នៅក្នុងរាជ
ធានីភ្នំពេញ ១. ឈ្មោះ ងួន ចាន់ សេរី អាយុ ២២ឆ្នាំ, ២. ឈ្មោះ យឹម សុគន្ធិគុន អាយុ ២២ឆ្នាំ, ៣.
ឈ្មោះ ឡេង សេរី វឌ្ឍនា អាយុ ២៤ឆ្នាំ, ៤. ឈ្មោះ ហុក ឃៀន អាយុ ២៣ឆ្នាំ, ៥. ឈ្មោះ សេង សុ
ភក្រ្តា អាយុ ២៤ឆ្នាំ និងទី៦ ជានារីឈ្មោះ តុប សេរីវឌ្ឍ នា អាយុ ២០ឆ្នាំ។

លោក សេង ចំរើន បន្តថា រហូតដល់រសៀលថ្ងៃទី១១ ថ្ងដដែលនេះ សពជនរងគ្រោះទាំងអស់ ត្រូវ
បានក្រុម គ្រួសារមកទទួលយកទៅអស់ហើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ