CamNews

តារា 

សមាជិករបស់ក្រុម Wonder Girls​ ជួបគ្រោះថ្នាក់ ក្នុងពេលថត

សិល្បករប្រុសចំនួន ៣នាក់ បានរត់ចូលទៅជួយ Yubin ខណៈដែលនាងកំពុងជួបនឹងគ្រោះ
ថ្នាក់នៅពេលកំពុងថត។

កាលពីថ្ងៃទី ៩តុលា រូបថតមួយសន្លឹកត្រូវបានគេបង្ហោះតាមប្រព័ន្ធអ៊ីនធើរណែត បង្ហាញពី
គ្រោះថ្នាក់សមាជិករបស់ក្រុម Wonder Girls ប្រការនេះបានធ្វើអោយអ្នកគាំទ្រមានការយក
ចិត្តទុកដាក់យ៉ាងខ្លាំង។

នៅក្នុងរូបនេះ បង្ហាញពីការសំដែងសម្រាប់កម្មវិធី Running man។ Yubin ដេកដួលអោបក្បាល
នៅលើដី ក្បែរគំនរឈើ ហើយអ្នករួមការងារ ៣នាក់ផ្សេងទៀតបានរត់ចូលទៅជួយ។



សមាជិករបស់ក្រុម Wonder Girls នាង Yubin

នៅក្នុងកម្មវិធី Running man ខណៈពេលកំពុងព្យាយាមលោតឡើងលើប្រអប Yubin ក៏បាន
រអិលជើង និងធ្លាក់មកដី។ ប្រអបឈើនោះក៏ទំនងនឹងធ្លាក់មកលើនាង ប៉ុន្ដែជាសំណាងល្អ
Yoo Jae Suk, Gary និង Lee Kwang Soo បានរត់ទៅជួយទាន់ពេល៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14