CamNews

តារា 

សមាជិកស្រីម្នាក់របស់ Wonder Girl សម្រេចចិត្តបង្អួតសាច់ដុំពោះ ចំពោះមុខមហាជនព្រោះ...

តារាកូរ៉េ ៖ នាង Yubin ដែលជាសមាជិកម្នាក់នៅក្នុងក្រុម Wonder Girls កាលពីពេលថ្មីៗនេះបានបង្កការភ្ញាក់ផ្អើលដ៍ធំមួយដល់អ្នកទស្សនានៅក្នុងកម្មវិធី Video Star ដែលខណៈពេលនោះនាងបានបញ្ចេញសាច់ដុំពោះ ស្រស់ៗតែម្តងឲ្យអ្នកទស្សនាមើល ។ 

នៅក្នុងកម្មវិធី Video Star នេះមើលទៅនាងហាក់បីដូចជាមានភាពជឿជាក់ និងមានមោទនភាព ខ្លាំងណាស់ចំពោះរូបរាងរបស់នាង ព្រោះនាងបាននិយាយថា សាច់ដុំពោះរបស់នាងគឺ គ្មានជាតិខ្លាញ់នោះទេ ព្រោះនាងថែរក្សាវាបានល្អណាស់ ។ 

ដោយសារតែកត្តានេះហើយ ទើបធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើល ព្រោះតែតារាស្រីរូបនេះបានអះអាងថា សាច់ដុំពោះរបស់នាង គឺគ្មានជាតិខ្លាញ់នោះទេ ។

គួរបញ្ជាក់ឲ្យដឹងថា បទចម្រៀងរបស់ក្រុម Wonder Girls នៅរដូវកាលចុងក្រោយនេះ ដែលមានចំណងជើងថា Why So Lonely ទទួលបានអ្នកទស្សនាដល់ទៅ ១០ លាន នៃអ្នកទស្សនាក្នុងរយៈពេល ១​ខែ ឯណោះ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Wonder Girls Yubin Seoul South korea kpop