CamNews

តារា 

នៅទីបំផុតនាង Anne Thongprasom ប្រកាសថ្ងៃរៀបការជាក់លាក់ហើយ

កំសាន្ត ៖ ក្រោយមើលចិត្តគ្នាអស់រយៈពេលជាង ១៤ ឆ្នាំកន្លងទៅហើយ នាង Anne Thongprasom និងលោក Ae Tinpun Thunthinirun ក៏នឹងកំណត់ពេលរៀបការហើយដែរ ។ 

កាលពីពេលថ្មីៗនេះផងដែរ គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា​ តារាស្រីវ័យ ៤០ ឆ្នាំ​រូបនេះ នឹងរៀបការជាមួយគ្នានៅចុងឆ្នាំ ២០១៨ នេះ ជាមួយនិងអ្នកជំនួសម្នាក់ ដែលមានឈ្មោះថា លោក Ae Tinpun Thunthinirun ។ 

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់តួស្រីក្នុងរឿង "365 ថ្ងៃនៃក្តីស្រលាញ់" រូបនេះ សប្បាយចិត្តក្រៃលែង នៅពេលដែលនិមិត្តរូបរបស់ខ្លួនសម្រេចចិត្តរៀបការ ហើយរឿងនេះក៏ជាដំណឹងពិសេសមួយដែល Fans ទទ្ទឹមរង់ចាំជាយូរណាស់មកហើយ ៕






ប្រែសម្រួល ​៖ គន្ធា

ប្រភព ៖ gossipstar


Tags: Anne Thongprasom Ae Tinpun Thunthinirun