CamNews

រូបភាពផ្សេងៗ 

រូបភាពលេចធ្លោបំផុតប្រចាំសប្ដាហ៍

រូបភាពខាងក្រោមនេះត្រូវបានទំព័រ MSNBC ចាត់ទុកថា ជារូបភាពលេចធ្លោបំផុតសម្រាប់
សប្ដាហ៍នេះ។

Isabella Ferone (អាយុ ៥ឆ្នាំ) រួមជាមួយមិត្តភ័ក្ដប្រុសរបស់នាងគឺ Kyo Burgos(៥ឆ្នាំ) រាំនៅ
ក្នុងពិធីជប់លៀង "Cinderella" ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ដែលត្រូវបានប្រារព្ធ
ឡើងជារៀងរាល់ឆ្នាំ នៅសាលាបឋមសិក្សា Gardner Park, Gastonia, New York អាមេរិក។


Markus Nyffeler នាំហ្វូងចៀមរបស់ខ្លួនឆ្លងកាត់វាលព្រិលមួយនៅ Muehlethurnen ប្រទេស
ស៊្វីស កាលពីថ្ងៃទី ១៥ កុម្ភៈ។


ក្រុមបាតុករបានបោកគ្រាប់បែកសាំងទៅលើក្រុមនគរបាលប្រឆាំងបាតុកម្ម នៅក្នុងអំពើ
ហិង្សាមួយក្នុងរដ្ឋធានី Athens ប្រទេសក្រិកថ្ងៃទី ១២ កុម្ភៈ។


Licia Ronzulli សមាជិកម្នាក់របស់សភាអ៊ឺរ៉ុបមកពីអ៊ីតាលី ចូលរួមក្នុងការបោះឆ្នោតនៅ
Strasbourg ប្រទេសបារាំង ជាមួយនឹងកូនស្រីអាយុ ១៨ខែរបស់ខ្លួន។


បុគ្គលិកសន្ដិសុខបានផ្ទុះអាវុធដើម្បីទប់ស្កាត់ក្រុមញាតិរបស់អ្នកទោសកំពុងសម្រុកចូល ដើម្បីតវ៉ាពីបញ្ហាគ្រោះអគ្គីភ័យមួយដែលបានឆាបឆេះ និងសម្លាប់អ្នកទោសរាប់រយនាក់​នៅ
មន្ទីរឃុំឃាំងក្នុងតំបន់ Comayagua ប្រទេស Honduras កាលពីថ្ងៃទី ១៥ កុម្ភ។


ទាហានកូរ៉េខាងជើងម្នាក់កំពុងឈរនៅមុខអ្នកកាន់ផ្ការាប់រយនាក់ ក្នុងពិធីរំឮកខួបកំណើត
លើកទី ៧០ របស់អតីតមេដឹកនាំ Kim Jong-il នៅទីលាន Kim Jong-il ក្នុងក្រុង Pyongyang
កាលពីថ្ងៃទី ១៤ កុម្ភៈ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ MSNBC

Tags: pictureimage