CamNews

ព័ត៌មានជាតិ 

បង្រ្កាបសម្បុក ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួន ១២នាក់

សៀមរាប: កម្លាំងនគរបាលប្រឆាំងការជួញដូរគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍
ស្លក្រាម និងប៉ុស្តិ៍ស្វាយដង្គំ រួមនិងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំពីលោក
ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នង
ការរងនគរបាលខេត្តសៀមរាប បានឆ្មក់ចូលបង្ក្រាបសម្បុកគ្រឿងញៀន ឃាត់ខ្លួនក្រុមអ្នកជួញដូរ
និងប្រើប្រាស់ថ្នាំញៀន ១២នាក់ ព្រមទាំងដកហូត ថ្នាំញៀនជាច្រើនផងដែរ។

ប្រតិបត្តិការបំបែកសម្បុកគ្រឿងញៀនកណ្តាលក្រុងសៀមរាបខាងលើនេះ បានធ្វើឡើងកាលទី
២៨ ខែមីនា ឆ្នាំ២០១៣។

លោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា
ក្រោយពេលស៊ើប អង្កេត កម្លាំងសមត្ថកិច្ចបានឆ្មក់ចូលឆែកឆេរលំនៅដ្ឋានមួយកន្លែងរបស់ឈ្មោះ
សរ ពៅ ហៅ ម៉ាប់ ឬ រី ភេទប្រុស អាយុ ៣១ឆ្នាំ ប្រពន្ធឈ្មោះ ឌុច វលក្ខ័ណ៍ អាយុ ២៩ឆ្នាំស្ថិតនៅ
ក្នុងក្រុមទី១០ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយរកឃើញ និងដកហូតបាន
ដើមកញ្ឆាចំនួន៥ដើម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួនបីកញ្ចប់ ទម្ងន់៥ជី ជញ្ជីង
ថ្លឹងថ្នាំចំនួន ១គ្រឿង ថង់សម្រាប់ច្រកថ្នាំញៀនចំនួន១២១ថង់ និងឧបករណ៍ ច្នៃជក់ថ្នាំមួយចំនួន
ទៀតផងដែរ។ ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១២នាក់ ក្នុងនោះមាន ស្រី
៤នាក់។

សូមបញ្ជាក់ថា រយ:៣ខែដើមឆ្នាំ ២០១៣នេះ កម្លាំងនគរបាល និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត
សៀមរាប និង មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនផ្សេងទៀត បានចេញប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួន
ជនជួញដូរ និងប្រើប្រាស់ គ្រឿង ញៀនបានជាច្រើនករណី និងរឹបអូសគ្រឿងញៀន ប្រភេទកញ្ឆា
និងសាធាតុញៀនបានជាច្រើនផងដែរ។

ដោយឡែកកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ សមត្ថកិច្ចបានប្រតិបត្តិការចាប់ឃាត់
ខ្លូន ជនបរទេស បាន១៧នាក់ និងខ្មែរ ៤នាក់ ជាប់ពាក់ព័ន្ធករណីផ្ដល់ និងជក់កញ្ឆា ព្រមទាំងគ្រឿង
ញៀន។ លុះរាត្រីថ្ងៃទី១២ ខែមីនា ដដែល នៅផ្ទះសំណាក់ និងភោជនីយដ្ឋានអាន់ជូណា ស្ថិតនៅ
ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប សមត្ថកិច្ចឃាត់ខ្លួនជនបរទេស បានចំនួន ១៤នាក់
ស្រី ៦នាក់ ផ្សេងទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ