នាង Kate Upton តារាបង្ហាញម៉ូដវ័យ ២០ ឆ្នាំកំពុងតែត្រូវគេវាយប្រហារយ៉ាងចាស់ដៃតាមរយៈ
គេហទំព័រ skinnygossip ដែលបានវាយប្រហារចំៗលើរូបភាពចុងក្រោយរបស់នាង។
តារាបង្ហាញម៉ូដរូបនេះបានថតរូបនៅលើរថយន្តមួយដែលនាងស្លៀកពាក់បែប Sexy មែនទែន
ជាមួយនឹងសម្លៀកបំពាក់ស្រោមជើងបារពណ៌ខ្មៅស្ដើង និងរ៉ូបដ៏សែន Sexy ជាមួយនឹងកាយ
វិការដែលប្រុសៗគ្រប់គ្នាមើលហើយ សឹងតែទប់អារម្មណ៍មិនបាន។ ការបង្ហាញរូបភាព Sexy
បែបនេះធ្វើអោយអ្នកសរសេរនៅលើគេហទំព័រ skinnygossip បានដៃក្នុងការសរសេររិះគន់ចំៗ
តែម្ដង គេបានសរសេរក្នុងអត្ថបទរិះគន់នោះថានាង Kate Upton ស្លៀកសម្លៀកបំពាក់បែបនេះ
ដូចជា Hot ពេកហើយ មិនអាណិតដល់ប្រុសៗទាល់តែសោះ។
នេះមិនមែនជាលើកទី ១ ទេដែលនាង Kate Upton ត្រូវបានអ្នកប្រើប្រាស់ Internet វាយប្រហារ
កាលពីប៉ុន្មានខែមុនមកនេះនាងក៏ត្រូវបានគេរិះគន់ជាមួយនឹងសម្លៀកបំពាក់ហែលទឹកម្ដងរួចមក
ហើយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ nydaily