CamNews

តារា 

ពិតរឺ ដែលថា រូបអាក្រាតរបស់ Jennifer Lawrence និង Kate Upton នឹងត្រូវបានដាក់បង្ហាញក្នុងពិពណ៌សិល្បៈ?

មនុស្សភាគច្រើនជឿថា ការបែកធ្លាយរូបអាក្រាតរបស់តារាមួយចំនួន មិនមែនជា ការលេចឡើងធម្មតា នោះទេ ប៉ុន្តែវាជាបទឧក្រិដ្ឋផ្លូវភេទ។




ក្រុមហ៊ុន Cory Allen Contemporary Art បានសង្កត់ធ្ងន់ថា៖ រូបអាក្រាតចុងក្រោយរបស់ Jennifer Lawrence និង Kate Upton  នឹងត្រូវបានដាក់បង្ហាញក្នុងពិពណ៌សិល្បៈថ្មីមួយ។


សិល្បៈករ​ XVALA នៅឯ Los Angeles នឹងទទួលខុសត្រូវចំពោះគំនិតទាំងអស់នេះ។ គាត់បានដាក់ បញ្ចូលរូប អាក្រាតរបស់ Jennifer និង Kate ជាផ្នែកមួយនៃយុទ្ធនាការ "Fear Google" និងរក្សា ទុកវានៅក្នុងការដាក់បង្ហាញ នាខែក្រោយឆាប់ៗនេះ នៅក្នុងបន្ទប់ពិពណ៌នៃ Cory Allen Contemporary Art ក្នុងរដ្ឋ Florida។




​ XVALA បាននិយាយស្មោះត្រង់ថា៖ វប្បធម៌សព្វថ្ងៃនេះ មនុស្សរាល់គ្នាតែងតែចង់ដឹង ចង់លឺ រឿងគ្រប់បែបគ្រប់យ៉ាង ម៉្យាងវិញ រឿងសំងាត់ផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ គឺជាឱកាស ធ្វើអាជីវកម្មរបស់អ្នកដទៃ ហើយវាគឺជាឃ្លាំងកំណប់លុយ។



ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  thehollywoodgossip