CamNews

ព័ត៌មានជាតិ 

ទារកម្នាក់ សង្ស័យឪពុកបង្កើត បោះចូល ទឹកទន្លេ ក្រោយលែងលះប្រពន្ធ

ភ្នំពេញ ៖ សពទារកម្នាក់ ដែលមានអាយុ មិនទាន់គ្រប់មួយខួបផង ត្រូវបានគេប្រទះ ឃើញ
អណ្ដែតនៅក្នុងទឹកទន្លេមេគង្គម្ដុំកៀន ឃ្លាំង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សី កែវ ដោយ
គេសង្ស័យថា ឪពុកបង្កើតរបស់ គេ គឺជាអ្នកបោះចូលទឹកទន្លេ ដើម្បីសម្លាប់ ចោល បន្ទាប់ពី
ឪពុកម្ដាយរបស់ទារកបាន កើតមានជម្លោះ រហូតឈានដល់ការប្រកាស លែងលះគ្នាបាន
ពីរបីថ្ងៃរួចមក ។

សពទារកខាងលើនេះ ត្រូវបានអ្នកស្រុក ប្រទះឃើញកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣
ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញ នេះ ស្ថិតនៅតាមដងទន្លេមេគង្គលើ ក្នុងភូមិ កៀនឃ្លាំង សង្កាត់
ជ្រោងចង្វារ ខណ្ឌឫស្សី កែវ ។

ប្រភពព័ត៌មានពីអ្នកស្រុកបានឱ្យដឹងថា នៅមុនប្រទះឃើញសពទារកខាងលើ ពួកគេ បានធុំក្លិន
ស្អុយ ហើយក៏នាំគ្នារកមើល ស្រាប់ តែឃើញសាកសពទារកអណ្ដែតនៅក្នុងទឹក ក៏នាំគ្នាអូសទាញ
ឡើងមកលើច្រាំង ដើម្បី ហៅសមត្ថកិច្ចមកធ្វើការត្រួតពិនិត្យមើល ។

ក្រោយពីមានការភ្ញាក់ផ្អើល ករណីឃើញ សពទារកអណ្ដែតទឹកខាងលើនេះ ក៏បានលេច ឮព័ត៌មាន
ដល់ស្ដ្រីម្នាក់ ដែលទៅធ្វើការ ពិនិត្យមើលដែរនោះ ទើបដឹងថា ជាកូនប្រុស របស់ខ្លួន តែមិនដឹងថា
តែមិនដឹងថា ស្លាប់ ដោយសារមូលហេតុអ្វីនោះទេ តែក្រោយ មកទើបស្ដ្រីជាម្ដាយធ្វើការសន្និដ្ឋាន
ថា ករណី កូនប្រុសរបស់ខ្លួនស្លាប់នេះ សង្ស័យឪពុក របស់គេ ដែលត្រូវជាប្ដីរបស់ខ្លួនជាអ្នក សម្លាប់
ដោយសារតែពួកគេ ទើបនឹងឈ្លោះ ធ្វើការលែងលះគ្នាហើយ ។

ស្ដ្រីដែលអះអាងថាជាម្ដាយ បានប្រាប់ ថា ខ្លួនមានឈ្មោះយ៉ាត ចំប៉ា អាយុ២៣ឆ្នាំ មានមុខរបរជាមេ
ផ្ទះមានទីលំនៅភូមិព្រែក ក្របៅ៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។ ចំណែកសព
ទារក ជាកូន មានឈ្មោះរុំ ផាន់ណា ហៅរាជ អាយុទើប តែបាន៨ខែប៉ុណ្ណោះ ។ ពាក់ព័ន្ធទៅនឹងករណី
ស្លាប់នេះស្ដ្រីជា ម្ដាយបានអះអាងថា រូបនាងមានញប្ដីឈ្មោះ ហ៊ុន រ៉ុម អាយុ២៦ឆ្នាំ មានមុខរបរជាចុង
ភៅនៅភោជនីយដ្ឋានក្រុងកម្ពុជា ដែលមាន ទីតាំងនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក ហើយ
មានស្រុកកំណើតនៅស្រុកព្រះ ស្ដេច ខេត្ដព្រៃវែង ។

ស្ដ្រីរូបនេះបានបន្ថែម ថា ពួកគេទាំងពីរនាក់ក្រោយពីរៀបការយក គ្នាជាប្ដីប្រពន្ធកាលណាមក ក៏បាន
បង្កើតកូន ប្រុសម្នាក់ខាងលើនេះ តែពេលថ្មីៗនេះ ពួក គេចេះតែមានជម្លោះនឹងគ្នា ដោយសារតែ ខ្លួន
ដឹងថា ប្ដីមានស្រីនៅខាងក្រៅរហូតដល់ កាលពី៣ថ្ងៃមុន ពួកគេមានជម្លោះយ៉ាងខ្លាំង រហូតដល់ធ្វើការ
សុំលែងលះនៅសាលាឃុំ ថែមទៀតផង ហើយក្រោយលែងលះគ្នាត្រឹម សាលាឃុំ បុរសជាប្ដីក៏បានធ្វើ
ដំណើរមកភ្នំ ពេញបាត់អស់ទៅ ។

លុះនៅថ្ងៃទី១២ ខែ វិច្ឆិកា រូបនាងបានពរកូនប្រុសមកតាមរក ជួបបុរសជាប្ដីនៅភ្នំពេញ ហើយក៏មាន
ការជជែកគ្នាអំពីការបែងចែកកូនប្រុស ហើយ ដោយសារតែរូបនាង មិនមានលទ្ធភាពចិញ្ចឹម កូន ក៏
បានប្រគល់កូនប្រុសនេះទៅឱ្យប្ដីជា អ្នកចិញ្ចឹម ហើយប្ដីក៏ព្រមទទួលយកទៅ ចិញ្ចឹម ដោយមុននឹង
ប្រគល់កូនឱ្យប្ដី ពួកគេ ទាំងបី បាននាំគ្នាទៅថតរូបជុំគ្នា ទុកជាអនុ ស្សាវរីយ៍ថែមទៀតផង ទើបបែក
ចេញពីប្ដី និងកូន វិលត្រឡប់ទៅផ្ទះវិញ ។ លុះស្រាប់ តែនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា មានគេ ទូរ
ស័ព្ទប្រាប់ថា កូនប្រុសរបស់ស្លាប់អណ្ដែត ទឹកនៅភូមិកៀនឃ្លាំង ទើបនាងនឹងម្ដាយធ្វើ ដំណើរទៅ
មើល ដឹងថា ជាកូនប្រុសរបស់នាង ប្រាកដមែន ។

ពាក់ព័ន្ធនឹងការស្លាប់របស់ទារកខាងលើ នេះ ស្ដ្រីជាម្ដាយបានធ្វើការអះអាងថា ប្រាកដ ជាប្ដីរបស់ខ្លួន
ជាអ្នកសម្លាប់កូនដោយបោះ ចូលទៅក្នុងទឹកទន្លេហើយ ។ ប៉ុន្ដែការចោទ ប្រកាន់ខាងលើនេះ គេនៅ
មិនទាន់ធ្វើការអះ អាងជាផ្លូវការនៅឡើយនោះទេ ដរាបណា គេមិនទាន់រកប្ដី និងត្រូវជាឪពុកឃើញ
ដើម្បី ធ្វើការសួរនាំឱ្យបានច្បាស់លាស់ទេនោះ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ សមត្ថ កិច្ចបានចុះពិនិត្យសាកសព និងសាកសួរស្ដ្រី ជាម្ដាយរួច
ហើយ ដើម្បីស្វែងរកបុរសជាឪ ពុក សួរនាំឱ្យបានច្បាស់លាស់ពីករណីកូន ស្លាប់អណ្ដែតទឹកខាងលើ
នេះ ថាតើជារឿង ឧប្បត្ដិហេតុ ឬក៏ជាករណីឃាតកម្មបោះកូន ខ្លួនឯងទៅក្នុងទឹកទន្លេ ដើម្បីសម្លាប់កុំ
ឱ្យជាប់ ដៃជាប់ជើង ខណៈខ្លួនលែងលះប្រពន្ធ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ