Luang Prabangគឺជាឈ្មោះទីក្រុងមួយ ដែលមានសម្រស់ស្រស់ស្អាតនិងជាតំបន់ទេសចរ
ណ៍ល្បីល្បាញមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទីក្រុង Luang Prabang ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងមានទេសភាពដ៏ស្រស់បំព្រង
និងប្លែកជាច្រើនគួរឱ្យគយគន់។ ជាពិសេស តំបន់នេះ នៅជិតដងទន្លេមេគង្គ មានប្រវែង
៣,០០០ ម៉ាយ ដែលហូរកាត់ប្រទេស ប្រាំមួយ៖ ចិន ភូមា ឡាវ ថៃ កម្ពុជា និងវៀតណាម
ជាតំបន់សំបូរទៅដោយសម្បត្តិធម្មជាតិ និងសត្វព្រៃគ្រប់ប្រភេទ។
ភ្ញៀវទេសចរណ៍ ចូលចិត្តមកកំសាន្ត នៅក្នុងទីក្រុងនេះ រីករាយកំសាន្តជាមួយនឹងដំណើរ
ទស្សនា តាមប្រាង្គប្រាសាទ វត្តអារាម មើលថ្ងៃលិច និងដើរកំសាន្តនៅជុំវិញទីក្រុងនេះ៕
ដោយ៖ វណ្ណៈ
ប្រភព៖ dailymail