CamNews

ប្លែកៗ 

សម្បក​គ្រាប់​មិនទាន់ផ្ទុះ​សល់ពីសង្គ្រាម តូច-ធំ ជាច្រើន ត្រូវ​បាន​ប្រជាពល​រដ្ឋ យក​មក​ច្នៃ​ធ្វើ​ជាឧបករ

ឡាវ៖ សង្គ្រាមវៀតណាម បានបញ្ចប់៤០ឆ្នាំមុន ប៉ុន្តែបានបន្សល់ទុក ស្លាកស្នាមជាច្រើន ជាពិសេសនៅក្នុងប្រទេសឡាវ ដែលយោធាអាមេរិក បានទម្លាក់គ្រាប់បែកជាង ២ លានតោន មកលើប្រទេសនេះក្នុងអំឡុងពេលសង្រ្គាមរវាងឆ្នាំ ១៩៦៤ និងឆ្នាំ ១៩៧៣ ដែលធ្វើឲ្យប្រទេសឡាវ ក្លាយជាប្រទេសមានការទម្លាក់គ្រាប់បែកច្រើន បំផុតនៅក្នុងពិភពលោក។

ការទម្លាក់គ្រាប់បែកច្រើនជាង ៥៨០ ០០០គ្រាប់ ទៅលើប្រទេសឡាវ ហាក់មានជារៀងរាល់ថ្ងៃ សម្រាប់រយៈពេល៨ឆ្នាំ។ ការប៉ាន់ប្រមាណថា ៣០ ភាគរយនៃយុទ្ធភណ្ឌមិនផ្ទុះ ដែលនៅសេសសល់ ក្នុងប៉ុន្មានឆ្នាំលើដីនោះ បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ ហើយ គ្រាប់បែកបានផ្ទុះ នៅកន្លែងផ្សេងៗបន្តទៀត ដោយសារតែកុមារយកគ្រប់នោះ មកលេង។

មូលហេតុចំបងនៃការស្លាប់ និងរបួស ដោយសារតែអ្នកភូមិព្យាយាម បើកគ្រាប់បែកធំ ដើម្បីលក់លោហៈ និងគ្រឿងផ្ទុះនៅខាងក្នុង ទៅលក់ឈ្មួញ។ ករណីបំផ្ទុះគ្រាប់បែក ដែលមានគុណភាពខ្ពស់ ទម្ងន់ជាង៩០០គីឡូក្រាម តម្លៃជាង១០០ដុល្លារ។ ករណីបំផ្ទុះគ្រាប់បែកហើយ ត្រូវបានប្រជាពលរដ្ឋភូមិតួចមួយ ក្នុងប្រទេសឡាវ បានយកទៅកែច្នៃធ្វើឧបករណ៍ ប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ទូក ធុង របង សសរផ្ទះ ត្រដោកគោ ថូដំាផ្កា ដាំបន្លែ សម្រាប់សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគេ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Asia Laos Int news Breaking news Unt news Hot news Breaking news Bomb