ព័ត៌មានអន្តរជាតិ ៖ Somekeo Seelavong អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ ក្នុងអំឡុង ថ្ងៃ អង្គារនេះ បានគូសបញ្ជាក់អោយដឹងថា បញ្ហាកំហុស បច្ចេកទេស អំឡុងពេល មានដំណើរការ នៃ ការចុះចត អាចជាមូលហេតុចម្បង នាំអោយមានគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីពេលកន្លង ទៅនេះ នៅក្នុងប្រទេស ឡាវ នេះបើយោងតាមការតាមដានស៊ើបអង្កេតបឋម ខណៈទំព័រសារព័ត៌ មានបរទេស រដ្ឋចិន ស៊ិនហួរ ចុះផ្សាយ ។
ប្រភពដដែលបញ្ជាក់ថា ពុំមានរបាយការណ៍ បញ្ជាក់ថា មានបញ្ហាបច្ចេកទេស អំឡុងពេលហោះ ឡើង និងពេលកំពុងហោះនោះទេ ដោយនៅក្នុងនោះ លោក Somekeo បញ្ជាក់បន្ថែមអោយដឹងថា កងយន្តហោះ បានបុកទៅនឹងបណ្តា ព្រៃឈើ ដែលជាចលករមួយ ញ៉ាំងអោយ ឧទ្ធម្ភាគចក្រផ្ទុះ ធ្លាក់ ក្រោយពីហោះក្នុងរយៈកំពស់ទាបពេក ពេលកំពុងតែរៀបនឹងចុះចត ។
យ៉ាងណាមិញ បើតាមការអោយដឹង ពីសាក្សី ឃើញហេតុការណ៍ ផ្ទាល់ភ្នែកបញ្ជាក់បានអោយដឹង ថា អំឡុងពេលថ្ងៃសៅរ៍ វិនាទី នៃការកើតមានគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រខាងលើ អាកាសធាតុពុំចោទជាបញ្ហានោះទេ ។
គួររំឭកថា ក្នុងគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគច្រកលើកនេះ មន្រ្តីជាន់ខ្ពស់ ប្រចាំប្រទេសឡាវ បានស្លាប់ បាត់បង់ជីវិត ក្នុងចំណោម ជនរងគ្រោះស្លាប់ទាំង ១៦ នាក់ រួមមានដូចជា ៖ រដ្ឋមន្រ្តី ក្រសួងការ ពារជាតិ រដ្ឋមន្រ្តី ក្រសួង សន្តិសុខសាធារណៈ ប្រធាន លេខាធិការដ្ឋាន គណៈកម្មាធិការ កណ្តាល គណបក្សកាន់អំណាច និង អភិបាល ទីក្រុង វៀងចន្ទន៍ ៕
អាន - មន្រ្តីជាន់ខ្ពស់ ៤ រូប ស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទេវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ (មានវីដេអូ)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ